មូលនិធិ​ជប៉ុន​ រួម​សហការ​ជាមួយ​ស្ថានទូត​ជប៉ុន​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ នឹង​រៀបចំ​មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០១៩

14-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ មូលនិធិ​ជប៉ុន​ រួម​សហការ​ជាមួយ​ស្ថានទូត​ជប៉ុន​ ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ និង​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ នឹង​រៀបចំ​មហោស្រព​ភាពយន្ត​ជប៉ុន​ប្រចាំឆ្នាំ​២០១៩​ ចាប់ពី​ថ្ងៃ​ទី​២០​ ដល់​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​រាជធានី​ភ្នំពេញ​ (​រោង​ភាពយន្ត​Major​ Cineplex​ AEON​ I​ រោង​ភាពយន្ត​Major​ Cineplex​ AEON​ II​ និង​រោង​ភាពយន្ត​ Legend​ សាខា​ទួ​ក​គោក​)​ និង​ចាប់ពី​ថ្ងៃ​ទី​៦​ ដល់​ថ្ងៃ​ទី​១0​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ខេត្តសៀមរាប​ (​រោង​ភាពយន្ត​ Major​ Cineplex)​ ។​

​កំឡុង​ពេល​មហោស្រព​ មាន​ភាពយន្ត​ជា​ច្រើន​ប្រភេទ​ ត្រូវ​បាន​សម្រិតសម្រាំង​សម្រាប់​ការ​ចាក់​បញ្ចាំង​នៅ​រោង​ភាពយន្ត​ល្បីៗ​ដូចដែល​បាន​ជម្រាប​ជូន​ខាងលើ​។​ ភាពយន្ត​ទាំងនោះ​រួម​មាន​ ភាពយន្ត​បែប​មនោសញ្ចេតនា​ ស៊ើបអង្កេត​ បែប​តន្ត្រី​ គំនូរជីវចល​ ប្រវត្តិសាស្ត្រ​ និង​កំប្លែង​ជាដើម​។​ ភាពយន្ត​ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង​ទាំងនេះ​ ឆ្លុះ​បញ្ចាំង​អំពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ សង្គម​ និង​វប្បធម៌​ជប៉ុន​ ហើយ​មហោស្រព​នេះ​ក៏​ផ្តល់​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ទស្សនា​អាច​ស្គាល់​ពី​ប្រទេស​ និង​ប្រជាជន​ជប៉ុន​។​

​ភាពយន្ត​ជប៉ុន​ចំនួន​១០​រឿង​ នឹង​ត្រូវ​ចាក់​បញ្ចាំង​ជាមួយ​ចំណងជើង​រង​ជា​ភាសា​ខ្មែរ​ និង​ភាសា​អង់គ្លេស​។​ សម្រាប់​តារាង​កាលបរិច្ឆេទ​នៃ​ការ​ចាក់​បញ្ចាំង​ មាន​ផ្សព្វផ្សាយ​នៅ​លើ​គេហទំព័រ​មហោស្រព​ភាពយន្ត​ជប៉ុន​៖​ (http://kh.japanesefilmfest.org/screening-schedule/)​។​ ការ​ចូលរួម​ គឺ​ដោយ​សេរី​ និង​ឥត​គិតថ្លៃ​។​
​ ​
មហោស្រព​ភាពយន្ត​ជប៉ុន​ ត្រូវ​បាន​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០១៥​ ដើម្បី​ជម្រុញ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​រវាង​ជប៉ុន​ និង​កម្ពុជា​។​

​សម្រាប់​សំណួរ​ផ្សេងៗ​ សូម​ទាក់ទង​មក​កាន់​ផ្នែក​វប្បធម៌​ និង​ព័ត៌មាន​នៃ​ស្ថានទូត​ជប៉ុន​ តាម​រយៈ​លេខ​ទូរស័ព្ទ​ ០២៣​ ២១៧​ ១៦១​ (​ភ្ជាប់​បន្ត​ ១១២១)​ ឬ​ក៏​ផ្ញើ​អ៊ី​ម៉ែ​លម​ក​កាន់​អា​ស័​យ​ដ្ឋា​ន​ដូច​ខាងក្រោម​៖info.jpn@pp.mofa.go.jp​ ៕


ចំនួនអ្នកទស្សនា

    20548687

  • ថ្ងៃនេះ5271
  • ម្សិលមិញ20231
  • សប្តាហ៍នេះ84351
  • ខែនេះ106231
  • ឆ្នាំនេះ106231
  • សរុប20548687