សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ ច្បាស់​ណាស់​ តម្លៃ​សន្តិភាព​ និង​សន្តិសុខ​ មាន​តម្លៃ​ខ្លាំង​បំផុត​សម្រាប់​ប្រទេស​ជាតិ​យើង​

14-November-2019 | ដោយ ពលមនសិការ

​កំពត​៖​ នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ វិច្ឆិកា​ ២០១៩​ ក្នុង​ពេល​ដែល​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​មក​សម្ពោធ​រោងចក្រ​ផលិត​ស៊ីម៉ង់​តិ៍​ក្រុមហ៊ុន​ ថៃ​ ប៊ុ​ន​រ៉ុ​ង​ នៅ​ខេត្តកំពត​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែងអំណរគុណ​ និង​កោតសរសើរ​ដល់​ព្រះ​ថេ​រា​នុ​ថេរៈ​ និង​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​ ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​ និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ដែល​បាន​ចូលរួម​ទប់ស្កាត់​គម្រោង​រដ្ឋប្រហារ​មិន​បាន​សម្រេច​ដែល​មាន​បំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ៩​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ ថ្មីៗ​នេះ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ និង​កូនក្មួយ​យុវជន​ ដែល​បាន​ចូលរួម​ទទួលទាន​អំបុក​ក្រោម​បាវចនា​ អំបុក​ខ្មែរ​ថែរ​ជាតិ​ សាសនា​ និង​ព្រះមហាក្សត្រ​ កាលពី​ថ្ងៃ​ទី​ ៩​ វិច្ឆិកា​ ក្នុង​កំឡុង​ពេល​បុណ្យ​ឯករាជ្យ​ជាតិ​កន្លង​មកនេះ​។​

​ច្បាស់​ណាស់​ តម្លៃ​សន្តិភាព​ និង​សន្តិសុខ​ មាន​តម្លៃ​ខ្លាំង​បំផុត​សម្រាប់​ប្រទេស​ជាតិ​យើង​ ទោះបី​ដោយ​តម្លៃ​ណា​ក៏​ដោយ​ គឺ​យើង​ត្រូវ​ថែរក្សា​ និង​ទប់ស្កាត់​អោយ​ខាន​តែ​បាន​៕​

 

ចំនួនអ្នកទស្សនា

    20548137

  • ថ្ងៃនេះ4721
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83801
  • ខែនេះ105681
  • ឆ្នាំនេះ105681
  • សរុប20548137