សម្តេច​តេ​ជោ​ ហ៊ុន​ សែន​៖​ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក​គេ​ អូស​ទាញ​អោយធ្វើ​រដ្ឋប្រហារ​ មិន​បាន​សម្រេច​ សូម​វិល​ចូល​ផ្ទះ​វិញ​

14-November-2019 | ដោយ ពលមនសិការ

​កំពត​៖​ មេ​ក្លោ​ង​រដ្ឋប្រហារ​នៅ​ថ្ងៃ​ទី​៩​ វិច្ឆិកា​ ២០១៩​ មិន​បាន​សម្រេច​មែន​ តែ​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​លង់ខ្លួន​ចាញ់បោក​បានរ​ត់ទៅ​ពួន​សំងំ​លាក់ខ្លួន​នៅ​តាម​ខេត្ត​ក្រុង​នានា​មួយ​ចំនួន​ដោយ​ភ័យ​ខ្លាច​និង​តក់ស្លុត​។​ ហើយ​បងប្អូន​មួយ​ចំនួន​ទៀត​ដោយសារ​ការ​ភ័យ​ខ្លាច​ ក៏​បាន​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស​ដូច​ជា​ប្រទេស​ថៃ​ ហ្វី​លី​ពី​ន​…​ជាដើម​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​បាន​ចាញ់បោក​មេ​ក្លោ​ង​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច​ សូម​បងប្អូន​វិល​ត្រឡប់​មក​កាន់​ផ្ទះសម្បែង​ជួបជុំ​ប្រពន្ធ​កូន​ឡើង​វិញ​ រាជរាជ​រដ្ឋាភិបាល​មិន​យកទោស​ពៃរ៍​អ្វី​ឡើយ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ក៏​មាន​បងប្អូន​មួយ​ចំនួន​ទៀត​មាន​ដីកា​រកោះ​ខ្លួន​ ហើយ​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​ចាប់​បាន​និង​ឃុំខ្លួន​បណ្តោះអាសន្ន​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ក្នុង​នាម​ជា​ប្រធាន​នីតិប្រតិបត្តិ​បាន​មាន​ប្រសាសន៍​ជម្រាប​ទៅ​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​គប្បី​ដក​ ឬ​លុប​ដីការ​កោះហៅ​ ដើម្បី​អោយ​បងប្អូន​បាន​វិល​ត្រឡប់​មក​ផ្ទះ​វិញ​៕​

 

ចំនួនអ្នកទស្សនា

    20547487

  • ថ្ងៃនេះ4071
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83151
  • ខែនេះ105031
  • ឆ្នាំនេះ105031
  • សរុប20547487