សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ធានា​មិន​អោយ​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ចាញ់​ឧបាយកល​រដ្ឋប្រហារ​ភ័យ​ព្រួយ​ឡើយ​

14-November-2019 | ដោយ ពលមនសិការ

កំពត​៖​ ពេល​នេះ​ បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស​បានឃើញ​ និង​យល់​កាន់តែ​ច្បាស់​អំពី​ទឹកចិត្ត​គោរព​ស្រឡាញ់​របស់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​មក​លើ​ប្រជាពលរដ្ឋ​ ទោះបី​មាន​និន្នាការ​នយោបាយ​ខុស​គ្នា​ក្តី​ ឬ​ក៏​ត្រូវ​ចាញ់​ឧបាយកល​របស់​មេ​ក្លោ​ង​រដ្ឋប្រហារ​អោយ​រត់​ចូល​ព្រៃ​ ឬ​និរទេស​ទៅ​ក្រៅប្រទេស​ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​បាន​សម្រេច​ កាលពី​ថ្ងៃ​ទី​ ៩​ វិច្ឆិកា​ ២០១៩​ គឺ​សម្តេច​តេ​ជោ​ មិន​ប្រកាន់​ទោសពៃរ៍​អ្វី​ឡើយ​ ព្រោះ​បងប្អូន​ចាញ់បោក​គេ​ពិតប្រាកដ​មែន​។​

​ការ​ពិត​ នៅ​ពេល​ដែល​គេ​ត្រូវការ​ប្រើ​បងប្អូន​រុញ​អោយធ្វើ​អំពើ​ខុសច្បាប់​អ្វី​មិន​បាន​សម្រេច​ហើយ​ គឺ​គេ​ទុក​បងប្អូន​ចោល​អោយ​ប្រឈម​នឹង​ទុក្ខទោស​តែ​ម្នាក់ឯង​ រីឯ​មេ​ក្លោ​ង​រដ្ឋប្រហារ​ក៏​ចេញ​ទៅ​ក្រៅប្រទេស​វិញ​ដោយ​សុខ​ស្រួល​។​ បងប្អូន​ត្រូវ​រង​ទុក្ខ​តែ​ម្នាក់ឯង​យ៉ាង​ឈឺចាប់​បំផុត​។​

​បើ​គ្មាន​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ទេ​ មិនដឹង​ថា​ តើ​បងប្អូន​ត្រូវ​ប្រឈម​នឹង​ទុក្ខទោស​ឬ​ភ័យ​ខ្លាច​រហូត​ដល់​ពេល​ណា​?​ ហើយ​បងប្អូន​មួយ​ចំនួន​ទៀត​ តើ​ត្រូវ​នៅ​ក្នុង​មន្ទីរឃុំឃាំង​ដល់​ឆ្នាំ​ណា​?​ ចុះ​ប្រពន្ធ​កូន​ ឪពុក​ម្តាយ​ ចំការ​ស្រែ​ តើ​មាន​អ្នក​ណា​ជា​អ្នក​មើលថែ​?

​នេះ​ហើយ​ជា​ទឹកចិត្ត​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ដែល​មិន​ចង់​ឃើញ​សង្គ្រាម​ និង​ដំណក់ឈាម​ប្រជាពលរដ្ឋ​ស្រក់​តទៅ​ទៀត​ឡើយ​។​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អាណិត​ស្រឡាញ់​បងប្អូន​ដែល​ចាញ់បោក​គេ​ សម្តេច​តេ​ជោ​លោក​បាន​លើកលែងទោស​អោយ​បងប្អូន​ដើម្បី​បាន​វិល​ត្រឡប់​មក​រស់នៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ​។​ ​ទន្ទឹម​នឹង​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​បញ្ជា​ និង​បញ្ជាក់​ប្រាប់​ទៅ​អាជ្ញាធរ​ និង​សមត្ថកិច្ច​នគរបាល​ អាវុធហត្ថ​ទាំងអស់​ ត្រូវ​ចេះ​ស្រឡាញ់​រាប់អាន​គ្នា​ជា​អ្នក​ជិតខាង​ល្អ​ និង​ជា​មិត្ត​ល្អ​រស់នៅ​សុខ​សប្បាយ​ជាមួយ​គ្នា​កុំអោយ​មានការ​ភ័យ​ខ្លាច​អោយ​សោះ​៕

 

ចំនួនអ្នកទស្សនា

    20547957

  • ថ្ងៃនេះ4541
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83621
  • ខែនេះ105501
  • ឆ្នាំនេះ105501
  • សរុប20547957