សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ស្នើ​ក្រសួងយុត្តិធម៌​អោយធ្វើ​ការ​ជាមួយ​តុលាការ​ និង​ព្រះរាជអាជ្ញា​ក្នុង​លើកលែងទោស​អោយ​នៅ​ក្រៅ​ឃុំ​ចំពោះ​អ្នក​ដែល​បាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​អំពើ​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃ​៩​ វិច្ឆិកា​

14-November-2019 | ដោយ ពលមនសិការ

​កំពត​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ វិច្ឆិកា​នេះ​ ក្នុង​ឱកាស​ដែល​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ អញ្ជើញ​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​រោងចក្រ​ស៊ីម៉ង់​តិ៍​ «​ថៃ​ ប៊ុ​ន​រ៉ុ​ង​»​នៅ​ខេត្តកំពត​ សម្តេច​តេ​ជោ​ បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា​ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​និង​ឃុំខ្លួន​ពាក់ព័ន្ធ​ក្នុង​គម្រោង​ធ្វើ​រដ្ឋប្រហារ​៩​ វិច្ឆិកា​ ២០១៩​ មិន​បាន​សម្រេច​ នោះ​ សម្តេច​តេ​ជោ​ បាន​ស្នើ​អោយ​ក្រសួងយុត្តិធម៌​ ធ្វើការ​ជាមួយ​តុលាការ​ និង​ព្រះរាជអាជ្ញា​ ក្នុង​ការ​ដោះ​លែងអោយ​នៅ​ក្រៅ​ឃុំ​ តាម​រយៈ​ការ​ស្នើ​សុំ​ពី​សាមីខ្លួន​ ពី​ក្រុម​គ្រួសារ​ ឬ​ពី​មេធាវី​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ចាត់​ទុក​បងប្អូន​ទាំង​អស់នោះ​ ជា​អ្នក​ដែល​ចាញ់​ឧបាយកល​បោក​ការ​ឃោសនា​របស់​ក្រុម​ជន​ក្បត់ជាតិ​។​ ការ​អនុគ្រោះ​ដល់​អ្នក​ចាញ់បោក​ទាំងនេះ​ គឺជា​ដំណើរ​នៃ​បង្រួបបង្រួម​ជាតិ​ ពីព្រោះ​អ្នក​ទាំងនោះ​ចាញ់បោក​ក្រុម​ជន​ក្បត់ជាតិ​ ដែល​ពួក​គេ​គ្រោង​ប្រើ​ឈាម​បងប្អូន​ប្រជាពលរដ្ឋ​ ដើម្បី​សម្រេច​មហិច្ឆតា​អំណាច​របស់​ពួក​គេ​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ ក៏​បាន​ណែនាំ​ឱ្យ​អ្នក​ដែលរ​ត់ទៅ​ក្រៅ​ស្រុក​ ហើយ​បើ​ចូល​មក​វិញ​ត្រូវ​អាជ្ញាធរ​ ឬ​សមត្ថកិច្ច​ចាប់ខ្លួន​ ត្រូវ​រាយការណ៍​មក​ សម្តេច​តេ​ជោ​តាម​រយៈ​ Facebook​ ផ្ទាល់​របស់​ សម្តេច​ ក៏​បាន​ដែរ​ ៕​

 

 

ចំនួនអ្នកទស្សនា

    20548237

  • ថ្ងៃនេះ4821
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83901
  • ខែនេះ105781
  • ឆ្នាំនេះ105781
  • សរុប20548237