កម្មការិនី​សម្រាលកូន​ចំនួន​ ៤​នាក់​ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ តាម​រយៈ​ក្រុមការងារ​ក្រុមការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ប​.​ស​.​ស​.

15-November-2019 | ដោយ ពលមនសិការ

កំពង់ឆ្នាំង​៖​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ៣​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​.២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៤​ ខែ​វិ​ច្ចិ​កា​ ឆ្នាំ​២០១៩​ ក្រុមការងារ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ប​.​ស​.​ស​.​ នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សាខា​ខេត្តកំពង់ឆ្នាំង​ បាន​ចុះ​សម្របសម្រួល​រៀបចំ​ឯកសារ​ជូន​ដល់​កម្មការិនី​ដែល​សម្រាលកូន​ចំនួន​ ៤​នាក់​ ដើម្បី​ទទួល​បាន​ប្រាក់​ឧ​បត្ត​ម្ភ​ពី​រាជរដ្ឋាភិបាល​។​

​សូម​បញ្ជាក់​ថា​ សម្រាប់​សមាជិក​ ប​.​ស​.​ស​.​ ជា​កម្មការិនី​ និង​បុគ្គលិក​ឯកជន​នៅ​ពេល​មាន​ផ្ទៃពោះ​ នឹង​ទទួល​បាន​អត្ថ​ប្រ​យោ​ជ​ន៏​ដូច​ជា​៖
១.​ ទទួល​បានការ​ពិនិត្យ​សុខភាព​មុន​ និង​ក្រោយ​ពេល​សម្រាល​ នៅ​តាម​មន្ទីរពេទ្យ​ជា​ដៃគូ​របស់​ ប​.​ស​.​ស​.​ ដោយ​ឥត​គិតថ្លៃ​។​
២.​ ទទួល​បានការ​សម្រាលកូន​នៅ​តាម​មន្ទីរពេទ្យ​ដែរ​ជា​ដៃគូ​របស់​ ប​.​ស​.​ស​.​ ដោយ​ឥត​គិតថ្លៃ​។​
៣.​ បន្ទាប់​ពី​សម្រាល​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល​៖
-​ សម្រាល​បានកូន​មួយ​ ទទួល​បាន​ ៤០០​ ០០០​រៀល​
-​ សម្រាល​បានកូន​ភ្លោះ​ (​ពីរ​នាក់​)​ ទទួល​បាន​ ៨០០​ ០០០​រៀល​
-​ សម្រាល​បានកូន​ភ្លោះ​ (​បី​នាក់​)​ ទទួល​បាន​ ១​ ២០០​ ០០០​រៀល​ ។​
៤.​ សម្រាប់​កម្មការិនី​ ដែល​បម្រើ​ការងារ​នៅ​តាម​សហគ្រាស​នានា​ បាន​ប្រកាស​បង់​ភាគទាន​មក​កាន់​ ប​.​ស​.​ស​.​ បាន​យ៉ាងតិច​ ៩​ខែ​ ក្នុង​រយៈពេល​ ១២​ខែ​ចុង​ក្រោយ​ គិត​មក​ដល់​ត្រឹម​ថ្ងៃ​សម្រាលកូន​ និង​ទទួល​បានការ​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​៩០​ ថ្ងៃ​ រួម​ជាមួយ​ប្រាក់​ឈ្នួល​ ៧០%​ នៃ​ប្រាក់​ឈ្នួល​មធ្យម​ជាប់​ភាគទាន​ប្រចាំ​ថ្ងៃ​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ប​.​ស​.​ស​.៕​

 

ចំនួនអ្នកទស្សនា

    20547577

  • ថ្ងៃនេះ4161
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83241
  • ខែនេះ105121
  • ឆ្នាំនេះ105121
  • សរុប20547577