សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ​ដែល​បាន​ចូលរួម​ គាំទ្រ​គម្រោង​សាងសង់​ផ្លូវ​

16-November-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ បាន​ថ្លែងអំណរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះ​សីហ​នុ​ដែល​បាន​ចូលរួម​គាំទ្រ​គម្រោង​សាងសង់​ផ្លូវ​ ​ក្នុង​ក្រុង​ចំនួន​ ៣៤​ ខ្សែ​ លើ​ទឹកប្រាក់​ប្រមាណ​ $២៩៤​លាន​ដុល្លារ​ ដែល​ត្រូវ​សាងសង់​អោយ​ហើយ​នៅ​ក្នុង​រយៈពេល​ ​តែ​ជាង​ ៨​ខែ​ គិត​ចាប់ពី​ថ្ងៃ​បើ​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​។​

​ខេត្ត​ព្រះ​សីហ​នុ​គឺជា​ខេត្ត​ដែល​មាន​សក្តានុពល​បំផុត​មួយ​ ដែល​ក្នុង​ឆ្នាំ​ ២០១៩​ នេះ​ គឺ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ ១​លាន​ ៩​សែន​នាក់​ ដែល​ក្នុង​នោះ​គឺ​មាន​ទេសចរ​ជាតិប្រមាណ​ ១​លាន​២​សែន​ នាក់​ និង​ទេសចរ​បរទេស​ប្រមាណ​ ៧៣​ម៉ឺន​នាក់​ ចំនួន​នេះ​គឺ​មានការ​កើនឡើង​ប្រមាណ​ ១០.៦២%​។​ ទន្ទឹម​នឹង​នេះ​ដែរ​ ខេត្ត​ព្រះ​សីហ​នុ​ក៏​ត្រូវ​ប្រឈម​នឹង​បញ្ហា​ទឹក​កង្វក់​ស្អុយ​ផង​ដែរ​ គឺ​ត្រូវ​តែ​មាន​វិធានការ​ទប់ស្កាត់​កុំអោយ​ហូរ​ចូល​មក​សមុទ្រ​។​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ណែនាំ​អោយ​ប្រើប្រាស់​ថវិកា​ប្រមាណ​ $១៧០​ លាន​ដុល្លារ​បន្ថែម​ទៀត​ សម្រាប់​គម្រោង​ទឹក​ស្អាត​ ដែល​ប្រទេស​ចិន​ជា​មិត្ត​បាន​ជួយ​ជា​ជំនួយ​ឥត​សំណង​លើ​ទឹកប្រាក់​សរុប​ប្រមាណ​ $៦០០​ លាន​ដុល្លារ​អា​មេ​រិ​ក​។​

​មិន​ថា​តែ​ក្រុងព្រះសីហនុ​ទេ​ គឺ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​នាំ​គ្នា​ថែរក្សា​សំអាត​សំរាម​អោយ​បាន​ស្អាត​ល្អ​ ជា​ពិសេស​នៅ​តាម​សមុទ្រ​ កុំ​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល​ ជា​ពិសេស​ថង់​ប្លា​ស្ទិ​ក​ ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ​។​ ដើម្បី​សោភ័ណ​ភាព​ ខេត្ត​ ក្រុង​ និង​មុខមាត់​ ប្រទេស​ជាតិ​យើង​ គឺ​យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​សម្អាត​អនាម័យ​អោយ​បាន​គ្រប់ៗ​គ្នា​នៅ​ទូ​ទាំង​ប្រទេស​៕

 

ចំនួនអ្នកទស្សនា

    20548177

  • ថ្ងៃនេះ4761
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83841
  • ខែនេះ105721
  • ឆ្នាំនេះ105721
  • សរុប20548177