សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កសាង​ខេត្ត​ព្រះ​សីហ​នុ​ជា​គំរូ​ល្អ​សម​តាម​ព្រះ​បរម​នាម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​បរម​រតន​កោដ្ឋ​

16-November-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ កសាង​ខេត្ត​ព្រះ​សីហ​នុ​ជា​គំរូ​ល្អ​សម​តាម​ព្រះ​បរម​នាម​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះ​បរម​រតន​កោដ្ឋ​សម្តេចព្រះ​ នរោត្តម​ សីហ​នុ​ អតីត​ព្រះមហាក្សត្រ​ខ្មែរ​។​

​តាម​រយៈ​គម្រោង​សាសង់​ផ្លូវ​ចំនួន​៣៤​ខ្សែ​ នៅ​ក្រុងព្រះសីហនុ​ ដែល​ចំណាយ​ទឹកប្រាក់​ជិត​ $៣០០​លាន​ដុល្លារ​អា​មេ​រិ​ក​នៅ​ថ្ងៃនេះ​ គឺ​នឹង​ធ្វើ​អោយ​សោភ័ណ​ភាព​ខេត្ត​កាន់តែ​ស្រស់​ស្អាត​ និង​មាន​សុវត្ថិភាព​ខ្ពស់​ ជាមួយ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ខ្ពស់​ សក្តិ​សមជា​ខេត្ត​គំរូ​របស់​ប្រទេស​ដែល​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជាពលរដ្ឋ​ ក៏​ដូច​ជា​ទេសចរ​ និង​អ្នក​វិនិយោគិន​មក​ពី​គ្រប់​ទីកន្លែង​ទាំងអស់​។​

​ទស្សនៈវិស័យ​របស់​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ គឺ​មាន​តាំងពី​ឆ្នាំ​១៩៩០​ ក្នុង​ការ​កំណត់​ប៉ូ​ល​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​មាន​ចំនួន​៣​សំខាន់​គឺ​ ទី​១)​ភ្នំពេញ​ ទី​២)​ព្រះ​សីហ​នុ​ និង​ទី​៣)​សៀមរាប​។​ ខេត្ត​ព្រះ​សីហ​នុ​ ក៏​នឹង​ក្លាយជា​តំបន់​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នា​ពេល​អនាគត​ និង​ជា​ច្រក​សេដ្ឋកិច្ច​របស់​ជាតិ​ដែល​តម្រូវ​អោយ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​។​ប្រកបដោយ​គុណភាព​។​ ជា​ពិសេស​ទៀត​នោះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​បន្ត​ខិតខំ​ស្តា​ និង​កសាង​ខេត្ត​ព្រះ​សីហ​នុ​នេះ​អោយ​មាន​សោភ័ណ​ភាព​កាន់តែ​ស្រស់​ស្អាត​សក្តិ​សម​ទៅ​នឹង​ព្រះ​បរម​នាម​របស់​អតីត​ព្រះ​មហា​វិ​រក្ស​ត្រ​ នរោត្តម​ សីហ​នុ​ ព្រះ​បរម​រតន​កោដ្ឋ​ នៃ​កម្ពុជា​។​

​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រសា​ស​នៅ​ពេល​សម្តេច​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ចំនួន​ ៣៤​ ខ្សែ​ នៅ​ក្នុង​ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ៥​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ៕


ចំនួនអ្នកទស្សនា

    20547997

  • ថ្ងៃនេះ4581
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83661
  • ខែនេះ105541
  • ឆ្នាំនេះ105541
  • សរុប20547997