ធ្វើ​ការងារ​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​គឺជា​ការ​រួមចំណែក​ជាមួយ​ដល់​រាជរដ្ឋាភិបាល​

18-November-2019 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ ធ្វើ​ការងារ​មនុស្សធម៌​ ជួយ​ដល់​ប្រជាពលរដ្ឋ​ គឺជា​ការ​រួមចំណែក​ជាមួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​កោត​ស​សើរ​ពី​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែ​ត​ ក្នុង​ឱកាស​សិត​ព្រះពុទ្ធ​បដិមា​និង​សម្ពោធ​ស្ថានីយ៍​វិទ្យុ​ និង​ចែក​អំណោយ​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នៅ​វត្ថ​រតនា​រាម​ហៅ​វត្ត​ផ្សារ​កណ្តាល​ ស្ថិត​ភូមិ​.​សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​។​

​លោក​ គាត​ ហ៊ុ​ល​ អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​បាន​មាន​ប្រសាសន៍​រាយការណ៍​ថា​៖​វត្តរ​នា​រាម​ហៅ​វត្ត​ផ្សារ​កណ្តាល​បាន​រៀបចំ​ពិធី​សិត​ព្រះពុទ្ធ​បដិមា​សាង​ពី​លោហៈធាតុ​ទាំង​១០​ និង​សម្ពោធ​ស្ថានីយ៍​វិទ្យុ​ព្រះពុទ្ធ​ឈ្នះ​មារ​ និង​ស្រោចស្រព​សុគន្ធវារី​ និង​ចែក​ជូន​អំ​ណោ​ដល់​ចាស់ជរា​ ជន​ពិការ​ ជន​គ្មាន​ទីពឹង​ចំនួន​៥០០​គ្រួសារ​។​

​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​២៣​វត្ត​ក្នុង​នោះ​មាន​គណៈមហានិកាយ​មាន​២២​វត្ត​ និង​គណៈធម្មយុត្តិកៈនិកាយ​មាន​០១​វត្តមាន​ព្រះសង្ឃ​ចំនួន​៤១៨​អង្គ​ក្នុង​នោះ​ព្រះសង្ឃ​គណៈមហានិកាយ​មាន​៤១១​អង្គ​ និង​ព្រះសង្ឃ​ធម្មយុត្តិកៈនិកាយ​មាន​ចំនួន​០៧​អង្គ​។​

​លោក​ អ៊ុំ​ រាត្រី​ អភិបាល​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា​៖​តំបន់​ប៉ោយ​ប៉ែ​ត​គឺជា​ក្រុង​ជាប់​ព្រំដែន​កម្ពុជា​.​ថៃ​ ការងារ​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ និង​ច្រក​ទ្វារ​តំបន់​ព្រំដែន​បឹង​ត្រកួន​ ស្រុក​ថ្មពួក​ និង​តាម​បន្ទាត់​ព្រំដែន​មាន​លក្ខណៈ​ស្ងប់ស្ងាត់​ជា​ធម្មតា​ និង​មានការ​ផ្សារ​ភ្ជាប់​សម្ព័ន្ធមេត្រីភាព​រវាង​អង្គភាព​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ កម្ពុជា​ និង​សាលាស្រុក​អា​រ័​ញ្ញ​ប្រ​ថេ​ត​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ស្ថានភាព​សន្តិសុខ​នៅ​តាម​បន្ទាត់​ព្រំដែន​មាន​លក្ខណៈ​ល្អ​ប្រសើរ​។​

​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែ​ត​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពល​និង​ខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​បាន​មាន​ប្រសាសន៍​ថា​៖​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​ គឺជា​តំបន់​ជាប់​ព្រំដែន​កម្ពុជា​.​ថៃ​ នា​សម័យ​សង្គ្រាម​ជា​តំបន់​សម​ភូមិ​ក្តៅ​រវាង​ទ័ព​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ទ័ពព្រៃ​។​ដោយ​មានការ​ដឹកនាំ​ដ៏​ឈ្លាស​វ៉ៃ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រទេស​កម្ពុជា​មាន​សុខ​សន្តិភាព​ និង​មានការ​អភិវឌ្ឍន៍​ រីក​ចម្រើន​។​ តំបន់​ប៉ោយ​ប៉ែ​ត​បាន​ក្លាយជា​តំបន់​សេដ្ឋកិច្ច​មាន​ច្រក​ទ្វា​អន្តរជាតិ​សេដ្ឋកិច្ច​ចំនួន​២​ និង​មាន​តំបន់​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​។​

​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​មាន​ប្រសាសន៍​កោត​ស​សើរ​ចំពោះ​ក្រុម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ ដែល​បាន​ធ្វើ​មនុស្សធម៌​ជួយ​ដល់​ប្រជាពលរដ្ឋ​ គឺជា​ការ​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ចូលរួម​កាត់​ប​ន្ថោ​យ​ភាព​ក្រីក្រ​។​

​ក្នុង​ឱកាស​នោះ​សម្តេចព្រះ​អគ្គ​មហា​សង្ឃា​រាជាធិបតី​ ឧទ្ទេស​បណ្ឌិត​ ទេព​ វង្ស​ សម្តេចព្រះ​មហាសង្ឃរាជ​ និង​ឯកឧត្តម​ ហ៊ុន​ ម៉ា​ណែ​ត​ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ ឯកឧត្តម​ ម៉ឹង​ ពន្លក​ ប្រធាន​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ និង​គណៈប្រតិភូ​អមដំណើរ​បាន​ចូលរួម​សិត​ព្រះពុទ្ធ​បដិមា​ និង​សម្ពោធ​ស្ថានីយ៍​ផ្សាយ​បន្ត​ព្រះពុទ្ធ​ឱវាទ​ឈ្នះ​មា​និង​ចែក​អំណោយ​ជូន​ចាស់ជរា​មាន​ចំនួន​៥០០​គ្រួសារ​ជា​អំណោយ​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​ក្រុង​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ​៕​


ចំនួនអ្នកទស្សនា

    20548157

  • ថ្ងៃនេះ4741
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83821
  • ខែនេះ105701
  • ឆ្នាំនេះ105701
  • សរុប20548157