សៀមរាប៖ មន្ត្រីនគរបាលចរាចរណ៍ជើងទឹកខេត្តសៀមរាប ម្នាក់ស្រវឹងស្រាផ្ទុះកំហឹងខ្លាំងបានយកជោគជាំទាញកាំភ្លើង AK47 បាញ់ឡើងលើអស់ជាង១០គ្រាប់។ ក្នុងករណីនេះកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវដើម្បីចាត់ការតាមផ្លូវច្បាប់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង៤៥ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផែបណ្តែតទឹករបស់ការិយាល័យចរាចរណ៍ ផ្លូវទឹកខាងត្បូងក្បាលកន្ធីគម១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់បាញ់បោះ សេរី ជាមន្ត្រីនគរបាលចរាចណ៍ជើងទឹក នៃស្នងការនគរបាល ខេត្តសៀមរាប ឈ្មោះ ជា ប៊ុនវី ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបន្តថា ក្រោយពីបានសាកសួរបំភ្លឺឈ្មោះ ជា ប៊ុនវី ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិទី៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប មុខរបរ នគរបាលចរាចរផ្លូវទឹក ដូចខាងក្រោម។ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៧និង២០នាទី ឈ្មោះ ជា ប៊ុនវី បានបើកការណូត ចេញពីហូបការ នៅភូមិទី៧ (ភូមិបណ្តែតទឹកវៀតណាម) ត្រឡប់មកកំពង់ផែ ក្រុមហ៊ុនស៊ូជីង ដោយមានគ្នាប្រហែល១០នាក់។ ពេលដឹកពួកគាត់ដល់គោកហើយ ឈ្មោះជា ប៊ុនវី បានបើកការណូត នោះទៅទិញ ទឹកសុទ្ធ០១កាដុង ដោយចត កាណូត នៅខាងក្រោយស្តង់ត្រី។ ពេលទិញទឹកសុទ្ធ បានហើយ ឈ្មោះ ជា ប៊ុនវី បានចុះសំដៅទៅការណូត តែបាត់សោរការណូត រកមិនឃើញ ហើយត្រូវវេនយាមទៀត ក៏សម្រេចចិត្ត អ៊ុកាណូតនោះ ទៅផែការិយាល័យ ដោយមានប្រវ៉ែង១៥០០ម៉ែត្រពីស្តង់ត្រី។
សមត្ថកិច្ចបន្តថា ពេលកំពុងអ៊ុទូក ម្នាក់ឯង ជិតដល់ ផែហើយ ស្រាប់តែឃើញឈ្មោះ គឹម សៅ ជាមន្ត្រីជាមួយគ្នានិងម្នាក់ទៀ មិនស្គាល់ឈ្មោះ បានសណ្តោង ការណូតទៅផែការិយាល័យ។ ពេលដល់ផែមានគ្នា០៣នាក់ ទី១-លោកវរសេនីយ៍ទោ នឿប ថង នាយរងការិយាល័យ ទី២-លោក គឹម សៅ មន្ត្រី ៣-រូបខ្ញុំបាទ ជា ប៊ុនវី។
របាយការណ៍បន្តថា ពេលទៅដល់ ផែការិយាល័យ អ្នកដែលមិនស្គាល់នោះ គាត់បើកការណូត ចេញទៅហើយ ដោយខ្ញុំមានទំនាស់ពាក្យសម្ដីបន្តិចជាមួយឈ្មោះគឹម សៅ ផងហើយស្រវឹងស្រាផង ស្រាប់តែឃើញកាំភ្លើងនៅលើការណូតនោះស្រាប់ ឈ្មោះ ជា ប៊ុនវី បានយកកាំភ្លើង AK47នោះ បាញ់ឡើង ទៅលើ តែមិនដឹងអស់ប៉ុន្មាន គ្រាប់ទេ គឺនៅវេលាម៉ោង១៨និង៤៥នាទីល្ងាច។ ក្រោយបាញ់រួចឈ្មោះ នឿប ថង បានយកកាំភ្លើងនោះ ទុកបាត់ទៅ។ចំណែកឈ្មោះ ជា ប៊ុនវី ដែលជាអ្នកបាញ់នោះក៏ចងអង្រឹងដេកបាត់ទៅ។
ទោះយ៉ាងករណីបាញ់បោះសេរីនេះ សមត្ថកិច្ច បានបញ្ជាក់ថា មិនបណ្ដាលឲ្យនរណារងរបួសនោះទេគ្រាន់តែបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋតែប៉ុណ្ណោះ។
ទាក់ទងនិងករណីនេះដែរលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្នុងករណីនេះលោកបានឲ្យខាងការិយាល័យ បុគ្គលិក សួរនាំដើម្បីចាត់ការតាមផ្លូវច្បាប់ជាធរមាន ៕