សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ សូម​សម្តែង​នូវ​ការ​អបអរសាទរ​ ចំពោះ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ទទួល​ពានរង្វាន់​ \"​ភាព​ជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​”

19-November-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាង​នាម​ព្រឹទ្ធសភា​ សូម​សម្តែង​នូវ​ការ​អបអរសាទរ​ដ៏​ស្មោះស្ម័គ្រ​បំផុត​ជូន​ សម្ត​ច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ឱកាស​ប្រកបដោយ​មហា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ ដែល​សម្តេច​ ទទួល​បាន​ពានរង្វាន់​ "​ភាព​ជា​អ្នកដឹកនាំ​និង​អភិបាលកិច្ច​ល្អ​”​ ពី​សហព័ន្ធ​សន្តិភាព​សកល​ នៅ​ថ្ងៃ​ទី​១៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​។​

​ការ​ទទួល​ពានរង្វាន់​នេះ​ ជាម​ហា​កិត្តិយស​ដ៏​ថ្លៃថ្លា​ឧត្តុង្គឧត្តម​បំផុត​សម្រាប់​ប្រទេស​ជាតិ​ និង​ប្រជាជន​កម្ពុជា​ទាំងមូល​ និង​ស័ក្តិសម​បំផុត​ចំពោះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជា​ ដែល​មាន​ភាព​ជា​អ្នកដឹកនាំ​ដ៏​ឈ្លាសវៃ​បំផុត​ ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ ទទួល​បាន​នូវ​ សន្តិភាព​ពេញលេញ​ ស្ថិរភាព​ ឯករាជ្យ​ភាព​អធិបតេយ្យភាព​ ហើយ​បាន​នឹង​កំពុង​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​របស់​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​រុងរឿង​ខ្លាំងក្លា​ថែម​ទៀត​ ដូច​បណ្តា​ប្រទេស​ជឿនលឿន​ដទៃ​ទៀត​។​ សម្តេច​ជា​អត្ត​មគ្គទេសក៍​ និង​ជា​អ្នកការទូត​ដ៏​ឆ្នើម​បំផុត​ក្នុង​ការ​កសាង​ទំនាក់ទំនង​ និង​សហប្រតិបត្តិការ​ដ៏​ទូលំទូលាយ​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ និង​សកលលោក​ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​កិត្យានុភាព​ជាតិ​ខ្ពង់ខ្ពស់​ នៅ​លើ​ឆាក​អន្តរជាតិ​។​

​ក្នុង​ឱកាស​ដ៏​មហាប្រសើរ​ថ្លៃថ្លា​នេះ​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ សូម​គោរព​ជូនពរ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ព្រមទាំង​បុត្រា​ បុត្រី​ ចៅប្រុស​ ចៅស្រី​ទាំងអស់​របស់​សម្តេច​ សូម​ទទួល​បាន​នូវ​ ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ ពលៈ​ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕


ចំនួនអ្នកទស្សនា

    20548107

  • ថ្ងៃនេះ4691
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83771
  • ខែនេះ105651
  • ឆ្នាំនេះ105651
  • សរុប20548107