សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ អញ្ជើញ​ទទួល​ពានរង្វាន់​ «​ភាព​ជា​អ្នកដឹកនាំ​ និង​ អភិបាលកិច្ច​ល្អ​»

19-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ ក្រោយ​ពី​បញ្ចប់​នូវ​ពិធី​បើក​ “​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​២”​ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ នៅ​វិមាន​សន្តិភាព​រួច​ហើយ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ឡើង​ទទួល​ពានរង្វាន់​ «​ភាព​ជា​អ្នកដឹកនាំ​ និង​ អភិបាលកិច្ច​ល្អ​»​ ដែល​ប្រគល់​ដោយ​ លោក​ជំទាវ​ ហាក់​ ចា​ ហាន់​ មូ​ន​ (Hak​ Ja​ Han​ Moon)​ សហ​ស្ថាបនិក​សហព័ន្ធ​សន្តិភាព​សកល​។​

​សូម​ជម្រាប​ផង​ដែរ​ថា​ កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​លើក​ទី​២​ ក្រោម​ប្រធានបទ​ «​ការ​ឆ្លើយ​តប​ចំពោះ​បញ្ហា​ប្រឈម​គន្លឹះ​នា​ពេល​បច្ចុប្បន្ន​៖​ សន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​ ការ​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក​ វិបុលភាព​ទៅ​វិញ​ទៅ​មក​ និង​គុណ​តម្លៃ​សកល​»​ ដែល​បាន​បាន​ប្រា​ព្ឋ​ពិធី​បើក​កាល​ព្រឹក​មិ​ញ​នេះ​ គឺ​មាន​អ្នកចូលរួម​ជាង​៨០០​នាក់​ ដែល​មាន​សមាសភាព​ជា​អ​តី​ប្រធានាធិបតី​ នាយក​រដ្ឋមន្ត្រី​ អតីត​ថ្នាក់ដឹកនាំ​ប្រទេស​ រដ្ឋសភា​ ព្រឹទ្ធសភា​ អង្គការក្រៅរដ្ឋាភិបាល​ ធុរកិច្ច​ជន​អង្គភាព​សារព័ត៌មាន​ និង​ស្ថាប័ន​នានា​ជា​ច្រើន​ទៀត​។​ អ្នកចូលរួម​នឹង​បន្ត​ប្រជុំ​ពិភាក្សា​គ្នា​គ្នា​ជា​បន្ត​ទៀត​នៅ​ក្នុង​វិមាន​សន្តិភាព​ដែល​នឹង​បញ្ចប់​ទៅ​នៅ​ពេល​ល្ងាច​នេះ​។​ បន្ទាប់​មក​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នឹង​រៀបចំ​អាហារ​ពេល​ល្ងាច​ជូន​ភ្ញៀវ​កិត្តិយស​នៅ​ស​ណ្ធា​គារ​សុខា​នៅ​ល្ងាច​នេះ​ផង​ដែរ​៕

 

ចំនួនអ្នកទស្សនា

    20547267

  • ថ្ងៃនេះ3851
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82931
  • ខែនេះ104811
  • ឆ្នាំនេះ104811
  • សរុប20547267