ឯកឧត្តម​ ស​ សុខា​ អំពាវនាវ​សុំ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​បង្ការ​ ទប់ស្កាត់​ បញ្ហា​គ្រឿងញៀន​ អេ​ដស៍​ និង​សុវត្ថិភាព​ចរាចរណ៍​

21-November-2019 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ក្រោម​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នៅ​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តបន្ទាយមានជ័យ​ មាន​បើក​វគ្គ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ក្រោម​អធិបតី​ ភាព​ឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការ​ តំណាង​ឯកឧត្តម​ បណ្ឌិត​ សភាចា​រ្យ​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រី​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ​បណ្ឌិត​ សឿ​ សុជាតា​ អនុរដ្ឋលេខាធិការ​ ឧត្តមសេនីយ៍ទោ​ លឹ​ម​ តុង​ហួត​ ប្រធាន​នាយកដ្ឋាន​នីតិកម្ម​ អប់រំ​ និង​ស្តារ​នីតិសម្បទា​ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ឯកឧត្តម​ លី​ សារី​ អភិបាលរង​ តំណាង​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ តំណាង​ក្រុមប្រឹក្សា​យុវជន​ យុវជន​កាយ​រិ​ទ្ធ​ កាកបាទក្រហម​ សរុប​ជិត​៣០០​នាក់​។​

​លោក​ ឈូ​ ប៊ុ​ន​រឿង​ ប្រធាន​មន្ទីរ​ អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ បាន​ស្វាគមន៍​ និង​បាន​ជម្រាប​ជូន​ពី​កិច្ច​ខិតខំ​អនុវត្ត​នូវ​ផែនការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​តាម​សាលារៀន​ បំផុស​ឲ្យ​មានការ​ចូលរួម​របស់​សិស្សានុសិស្ស​ លោកគ្រូ​អ្នកគ្រូ​ បុគ្គលិក​ សិក្សា​ កាន់តែ​សកម្ម​ផុស​ផុស​បង្ការ​ទប់ស្កាត់​ប្រឆាំង​គ្រឿងញៀន​។​

​ថ្លែង​ក្នុង​នាម​ឯកឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​ឯកឧត្តម​ លី​ សារី​ អភិបាលរង​ តំណាង​គណកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា​ ខេត្តបន្ទាយមានជ័យ​ មិនជា​ទីតាំង​ផលិត​ ដាំ​ដុះ​ ចរាចរណ៍​ គ្រឿងញៀន​ឡើយ​ តែ​ជា​ខេត្ត​ទទួល​រង​គ្រោះ​ពី​ការ​លាក់​លួច​ចែកចាយ​ប្រើប្រាស់​ដែល​សមត្ថកិច្ច​និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ខិតខំ​បង្ការ​ បង្ក្រាប​ បទល្មើស​គ្រឿងញៀន​និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​។​

​ក្នុង​នាម​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ មាស​ វិ​រិ​ទ្ធ​ អគ្គលេខាធិការ​ ឧត្ដមសេនីយ៍ទោ​ លឹ​ម​ តុង​ហួត​ បាន​មាន​ប្រសាសន៍​ថា​កា​ប្រើ​គ្រឿងញៀន​គឺ​បំពាន​ច្បាប់​ សម្លាប់​គ្រួសារ​ ប្រហារ​សហគមន៍​ ការ​ចូលរួម​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​គឺជា​ភារកិច្ច​រួម​របស់​យើង​ទាំងអស់​គ្នា​ ការ​ស្វែង​យល់​ដឹង​ច្បាស់​ពី​បញ្ហា​គ្រឿងញៀន​ ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​មិត្តភក្តិ​និង​មនុស្ស​ជាទី​ស្រលាញ់​ពី​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ពិតជា​អាច​ជួយ​ពួក​គេ​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​នៃ​គ្រឿងញៀន​ កាត់​បន្ថយ​បាន​អំពើ​ហិង្សា​ និង​ឧក្រិដ្ឋកម្ម​ សហគមន៍​មាន​សុវត្ថិភាព​។​

​ក្នុង​នាម​ឯកឧត្តម​បណ្ឌិត​ សភាចា​រ្យ​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រី​ ឯកឧត្តម​ ស​ សុខា​ រដ្ឋលេខាធិការ​ បាន​មាន​អំពាវនាវ​សុំ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​បង្ការ​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​ អេ​ដស៍​ និង​សុវត្ថិភាព​ចរាចរណ៍​ ដើម្បី​អនាគត​យើង​ទាំងអស់​គ្នា​ និង​បាន​សំណូមពរ​ដល់ៈ​
១.​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្ត​ ពិនិត្យ​លទ្ធភាព​រៀបចំ​ចងក្រង​យន្តការ​គ្រប់គ្រង​ ព័ត៌មាន​ទាន់​ហេតុការណ៍​ និង​របាយការណ៍​ទាន់​ពេលវេលា​ នៅ​គ្រប់​កម្រិត​រដ្ឋបាល​គ្រប់គ្រង​ រួម​មាន​ ក្រុមការងារ​នៅ​ថ្នាក់​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្ត​ ក្រុមការងារ​នៅ​តាម​ការិយាល័យ​អប់រំ​ យុវជន​ និង​កីឡា​ ក្រុង​/​ស្រុក​ និង​ក្រុមការងារ​នៅ​តាម​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​ឯកជន​។​
២.​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ​ និង​ឯកជន​ ពង្រឹង​ចលនា​ក្រុមប្រឹក្សា​កុមារ​/​យុវជន​ ជា​ច​លករ​សម្រាប់​ការងារ​ផ្សព្វផ្សាយ​ អប់រំ​បន្ត​នៅ​ក្នុង​ក្រុម​ គ្រឹះស្ថានសិក្សា​ និង​តាម​សហគមន៍​ ពី​គ្រោះថ្នាក់​បង្ករ​ដោយ​ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​ការ​អប់រំ​ពី​ការ​គោរព​ច្បាប់​ចរាចរណ៍​។​
៣.​ជំរុញ​និង​លើកកម្ពស់​ចលនា​អប់រំ​កាយ​ជា​ប្រចាំ​ និង​កីឡា​សិស្ស​/​យុវជន​ ដោយ​មិន​ទុក​អ្នក​ណា​ម្នាក់​នៅ​ក្រោយ​ ដើម្បី​ការ​អភិវឌ្ឍ​វិន័យ​ និង​សុខភាព​ល្អ​។​
៤.​ពង្រឹង​ការ​ត្រួតពិនិត្យ​ជា​ប្រចាំការ​លើកកម្ពស់​បរិស្ថាន​ល្អ​នៅ​តាម​គ្រឹះស្ថានសិក្សា​ ថ្នាក់រៀន​ និង​ធានា​ឱ្យ​បាន​បំរាម​លក់ដូរ​ និង​នាំ​ចូល​ចំណីអាហារ​ដែល​បង្ករ​បញ្ហា​ដល់​សុខភាព​កុមារ​/​យុវជន​។​
៥.​ ជំរុញ​បន្ត​ការ​ចូលរួម​គ្រប់​គ្រឹះស្ថានសិក្សា​ឱ្យ​មាន​ភាព​គគ្រឹកគគ្រេង​ ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​២៦​ ខែមិថុនា​ និង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ៕


ចំនួនអ្នកទស្សនា

    20547147

  • ថ្ងៃនេះ3731
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82811
  • ខែនេះ104691
  • ឆ្នាំនេះ104691
  • សរុប20547147