កងកម្លាំង​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ប្រមូលផ្ដុំ​​ប្រ​ជួរ​ ត្រៀម​អនុវត្ត​បទបញ្ជា​ របស់​ថ្នាក់ដឹកនាំ​ បាន​គ្រប់ពេលវេលា​

21-November-2019 | ដោយ ពលមនសិការ

កំពង់ធំ​៖​ នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៩​និង​២០​នាទី​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​ត្រួតពិនិត្យ​កងកម្លាំង​ដែល​ប្រចាំ​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​។​

​ដោយ​មានការ​អញ្ជើញ​ចូលរួម​ លោក​ លោកស្រី​ នាយ​ នាយ​រង​ការិយាល័យ​ និង​មន្ត្រី​ន​នគរបាល​ចំណុះ​ឲ្យ​ការិយាល័យ​ជំនាញ​ ចូលរួម​ប្រមាណ​ ជាង​២០០​នាក់​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​មាន​មតិ​លើក​ឡើង​ថ្ងៃនេះ​ ក៏​ដូច​ជា​ ថ្ងៃ​សព្វមួយដង​ ដែល​កងកម្លាំង​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ តែងតែ​ប្រមូលផ្តុំ​ប្រជុំជួរ​ ដើម្បី​ត្រួតពិនិត្យ​វត្តមាន​របស់​កងកម្លាំង​ ដែល​បាន​មក​បំពេញភារកិច្ច​ និង​ប្រចាំការ​ ជា​រៀងរាល់ថ្ងៃ​ ហើយ​ព្រឹក​ថ្ងៃនេះ​ កងកម្លាំង​យើង​មានការ​ថមថយ​មួយ​ចំនួន​ គឺ​ដោយសារ​ កងកម្លាំង​ បាន​ចេញ​ទៅ​បំពេញ​ ​បេសកកម្ម​ ការពារ​ ថែរក្សា​សន្តិសុខ​ សណ្តាប់ធ្នាប់​សាធារណៈ​ ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ ភ្ញៀវ​ជាតិ​ អន្តរជាតិ​ ធ្វើ​ដំណើរ​ឆ្លងកាត់​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ធំ​ ចាប់ពី​ព្រំប្រទល់​ខេត្តកំពង់ចាម​ រហូត​ដល់​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​ ចូលរួម​ព្រះរាជ​ពិធី​ព្រះករុណា​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ យាង​សំណេះសំណាល​សួរសុខទុក្ខ​ និង​ប្រោស​ព្រះ​រាជទាន​អំណោយ​ដ៍​ថ្លៃថ្លា​បំផុត​ ដល់​ប្រជារាស្ត្រ​ ដែល​មាន​ជីវភាព​ក្រីក្រ​ ភូមិ​ឯលិច​ ឃុំ​ច្រ​ណូ​ក​ ស្រុក​កំពង់លែង​ ខេត្តកំពង់ឆ្នាំង​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ បន្ត​មាន​មតិ​ ការ​ប្រជុំជួរ​គ្រប់ពេលវេលា​ជា​រៀងរាល់ថ្ងៃ​នេះ​ដែរ​គឺ​ដើម្បី​ត្រៀមខ្លួន​រួច​ជា​ស្រេច​ រង់ចាំ​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្នុង​ការ​បំពេញបេសកកម្ម​ការពារ​ចំនុច​ខ្ពស់​ និង​ចុះ​អន្តរាគមន៍​ នៅ​តាម​បណ្ដា​គោលដៅ​សំខាន់ៗ​ តាម​មូលដ្ឋាន​ទាំង​៨១​ ឃុំ​-​សង្កាត់​ទូ​ទាំង​ខេត្តកំពង់ធំ​ដើម្បី​ថែរក្សា​ការពារ​ សន្តិសុខ​ សណ្តាប់ធ្នាប់​សុវត្ថិភាព​ ជូន​សង្គម​ជាតិ​ ៕


ចំនួនអ្នកទស្សនា

    20546297

  • ថ្ងៃនេះ2881
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81961
  • ខែនេះ103841
  • ឆ្នាំនេះ103841
  • សរុប20546297