មេបញ្ជាការ​ មូលដ្ឋាន​ស្រុក​ ដឹកនាំ​កម្លាំង​ឃាត់​ចាប់​បាន​ម៉ូតូ​កែ​ច្នៃ​ ចំនួន​០១​គ្រឿង​ ដឹក​បទល្មើស​ឈើ​ឆ្ពោះទៅ​ច្រក​ភូមិ​ឡុំ​

21-November-2019 | ដោយ ពលមនសិការ

​រតនគិរី​៖​ ដោយ​មានការ​រាយការណ៍​ពី​ភ្នាក់ងារ​ថា​ មាន​ម៉ូតូ​កែ​ច្នៃ​ ចំនួន​ប្រហែល​ ៣០-៤០​គ្រឿង​ បាន​ដឹក​បទល្មើស​ឈើ​ឆ្ពោះទៅ​ច្រក​ភូមិ​ឡុំ​ នៅ​វេលា​ម៉ោង​១៥​នឹង​៣០​នាទី​ ថ្ងៃ​ពុធ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ កម្លាំង​មូលដ្ឋាន​ កងរាជអាវុធហត្ថ​ស្រុក​ស្រុក​អូ​យ៉ា​ដាវ​ ខេត្តរតនគិរី​ ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ត្រី​ សុខ​ មីន​ មេបញ្ជាការ​ មូលដ្ឋាន​ស្រុក​ បាន​ដឹកនាំ​កម្លាំង​ឃាត់​ចាប់​បាន​ម៉ូតូ​កែ​ច្នៃ​ ចំនួន​០១​គ្រឿង​ រីឯ​ម៉ូតូ​កែ​ច្នៃ​ជា​ច្រើន​គ្រឿង​ទៀត​ដោយ​ដឹង​ថា​កម្លាំង​យើង​ចុះ​ទៅ​ ក៏​បាន​កាត់​ខ្សែរ​ទំលាក់​ឈើ​ទុក​ចោល​នៅ​តាម​ចំការ​កៅស៊ូ​ ស្ថិត​នៅ​ចំណុច​ភូមិ​ឡុំ​ ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​។​

​កម្លាំង​បាន​ដកហូត​ម៉ូតូ​កែ​ច្នៃ​ចំនួន​០១​គ្រឿង​ និង​ឈើ​ចំនួន​៣០​ដុំ​ ពុំ​ទាន់​ធ្វើការ​ការ​វាស់វែង​។​ បច្ចុប្បន្ន​វត្ថុ​តាង​ម៉ូតូ​ និង​ឈើ​ យក​មក​រក្សា​ទុក​នៅ​មូលដ្ឋាន​ កងរាជអាវុធហត្ថ​ស្រុក​បណ្ដោះអាសន្ន​ ដើម្បី​រង់ចាំ​ប្រគល់​ជូន​ទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ ៕


ចំនួនអ្នកទស្សនា

    20546117

  • ថ្ងៃនេះ2701
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81781
  • ខែនេះ103661
  • ឆ្នាំនេះ103661
  • សរុប20546117