សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ចេញ​សារាចរ​ណែនាំ​ ស្តី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​

21-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សារាចរ​ណែនាំ​ស្តី​ពី​ការ​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​។​

​ខ្លឹមសារ​នៃ​សារាចរ​ណែនាំ​ខាងលើ​ បាន​ឲ្យ​ដឹង​ថា​តាម​ការ​ព្យាករ​ ក៏​ដូច​ជា​ស្ថានភាព​ជាក់ស្តែង​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ក្នុង​ឆ្នាំ​២០១៩​ ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​ដូច​ជា​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​ទទួល​រង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​បាតុភូត​ អែ​ល​ នី​ណូ​ (​ El​ Nino​ )​ ដោយ​បាន​បង្ក​ឲ្យ​មាន​កត្តា​អវិជ្ជមាន​ជា​ច្រើន​ ដូច​ជា​៖​ធាតុអាកាស​មាន​សភាព​ក្តៅ​ហូត​យ៉ាង​ខ្លាំង​ រដូវវស្សា​មក​ដល់​មាន​សភាព​យឺតយ៉ាវ​ របាយ​ទឹកភ្លៀង​មាន​ភាព​រអាក់រអួល​មិន​ស្មើគ្នា​ របប​ទឹក​​ទន្លេមេគង្គ​មានការ​ប្រែប្រួល​ខ្លាំង​ ពិសេស​ជំនន់​មាន​តែ​មួយ​លើក​ ហើយ​បន្ទាប់​មក​ក៏​បាន​ស្រក​ចុះ​ជា​បន្តបន្ទាប់​ដល់​កម្រិត​ទាប​បំផុត​មួយ​ដែល​មិន​ធ្លាប់​ជួប​ប្រទះ​ក្នុង​រយៈកាល​កន្លង​មក​។​ បើ​ទោះបីជា​ចាប់ពី​ខែកក្កដា​ ឆ្នាំ​២០១៩​ បាតុភូត​ អែ​ល​ នី​ណូ​ បាន​ថមថយ​ឥទ្ធិពល​ជា​បណ្តើរៗ​ ទន្ទឹម​នឹង​អាង​ទឹក​នា​ពេល​កន្លង​មក​បាន​រក្សា​ទឹក​ទុក​ស្ទើរតែ​ ១០០​ ភាគរយ​ ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស​យ៉ាងណា​ក្តី​ បញ្ហា​គ្រប់គ្រង​និង​ប្រើប្រាស​ទឹក​នៅ​តែ​ត្រូវ​បាន​ចាត់ទុកជា​អាទិភាព​ ដើម្បី​បម្រើ​ឲ្យ​ស្រ​វ​ធ្ងន់​ចុងរដូវ​វស្សា​ ស្រ​វ​រដូវប្រាំង​ ២០១៩-២០២០​និង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​រហូត​ដល់​មាន​ភ្លៀង​កក់ខែ​នា​ឆ្នាំ​ថ្មី​។​

​យោង​លើ​ស្ថានភាព​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ រាជរដ្ឋាភិបាល​សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម​៖
១-​ ការងារ​បង្កបង្កើន​ផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ​ ២០១៩​ -​ ២០២០​ គឺ​អាច​ធ្វើ​បាន​តែ​ ១​ដង​ ប៉ុណ្ណោះ​ដោយ​មិន​អាច​ធ្វើស្រែ​វ​ប្រាំង​លើក​ទី​២​ បាន​ទេ​ បើ​ទោះបីជា​ទឹក​នៅ​តាម​បណ្តា​អាង​ដែល​បាន​រក្សា​ទុក​ និង​កន្លែង​មួយ​ចំនួន​ដែល​មាន​ទឹកជា​ធម្មជាតិ​ក៏​ដោយ​ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​និង​ការ​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ទៀត​ ក្រៅពី​ស្រ​វ​ ។​
២-​ ក្រសួង​ ស្ថាប័ន​ពាក់ព័ន្ធ​ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បាន​ល្អ​ ដើម្បី​ផ្គត់ផ្គង់​សម្រាប់​តែ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ប៉ុណ្ណោះ​ រហូត​ដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ល្អ​ប្រសើរ​ឡើង​វិញ​ ៕


ចំនួនអ្នកទស្សនា

    20546077

  • ថ្ងៃនេះ2661
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81741
  • ខែនេះ103621
  • ឆ្នាំនេះ103621
  • សរុប20546077