សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ គាំទ្រ​និង​ជំរុញ​អោយ​រៀបចំ​បកប្រែ​ឯកសារ​សំខាន់ៗ​ពី​បរទេស​ជា​ខេមរភាសា​

21-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ក្នុង​ឱកាស​ អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្ពោធ​ “​អគារ​ឥន្ទ្រ​ទេវី​”​ របស់​រាជបណ្ឌិត្យសភាកម្ពុជា​ កាលពី​ព្រឹក​ម៉ិ​ញ​ថ្ងៃ​ទី​ ២១​ វិច្ឆិកា​ នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​គាំទ្រ​លើកទឹកចិត្ត​ និង​ជំរុញ​ឲ្យ​រាជបណ្ឌិត្យសភាកម្ពុជា​រៀបចំ​បណ្ណាល័យ​ឲ្យ​មាន​ធនធាន​សៀវភៅ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​គ្រប់គ្រាន់​នៅ​ទីតាំង​អគារ​ថ្មី​ “​ខេ​មរ​វិទូ​”​ សម្រាប់​ឲ្យ​ក្មួយៗ​សិស្ស​និស្សិត​ បញ្ញា​វន្ត​ និង​អ្នក​ចូល​ចិត្ត​សិក្សា​ស្រាវជ្រាវ​ អាច​មក​សិក្សា​ស្រាវជ្រាវ​នៅ​ទីកន្លែង​នេះ​បាន​។​ ជាមួយ​គ្នា​នេះ​ផង​ដែរ​ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ឲ្យ​ ឯ​.​ឧ​ អគ្គបណ្ឌិត​សភាចា​រ្យ​ អូន​ ព័ន្ធ​មុន្នី​រ័​ត្ន​ ធ្វើការ​រៀបចំ​ក្រុមការងារ​អ្នកបកប្រែ​ឯកសារ​នានា​ពី​បរទេស​ទៅ​ជា​ខេ​ម​ភាសា​ ដើម្បី​បោះ​ពុ​ម្ភ​ទុក​សម្រាប់​ដាក់​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ និង​នៅ​តាម​បណ្ណាល័យ​នានា​ដើម្បី​ផ្តល់​ជា​ទុន​ដល់​ក្មួយៗ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​។​

​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ សង្ឃឹមថា​ នៅ​ពេល​ដែល​យើង​បាន​រៀបចំ​ឯកសារ​បកប្រែ​រួចរាល់​ហើយ​ គឺ​នឹង​ក្លាយទៅជា​បណ្តុំ​នៃ​ការ​សិក្សា​ស្រាវជ្រាវ​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ជួយ​ដល់​ក្មួយៗ​ សិស្សានុសិស្ស​ បញ្ញា​វន្ត​ និង​អ្នក​សិក្សា​ប្រើប្រាស់​បាន​គ្រប់គ្រាន់​៕

 

ចំនួនអ្នកទស្សនា

    20548317

  • ថ្ងៃនេះ4901
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83981
  • ខែនេះ105861
  • ឆ្នាំនេះ105861
  • សរុប20548317