រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​អង្គា​រស​ប្តា​ហ៍​ក្រោយ​ ដើម្បី​ពិភាក្សា​និង​អនុម័ត​ សេចក្តីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២០​ និង​សេចក្តីព្រាងច្បាប់​ ៣​ផ្សេង​ទៀត​

22-November-2019 | ដោយ ពលមនសិការ

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​វិមាន​រដ្ឋសភា​ ដើម្បី​កំណត់​កាលបរិច្ឆេទ​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​៣​ នីតិកាល​ទី​៦​ និង​របៀបវារៈ​សម័យប្រជុំ​ផង​ដែរ​។​

​ជា​លទ្ធផល​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ បាន​កំណត់​បន្ត​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ស​ប្តា​ហ៍​ក្រោយ​ ដោយ​មាន​របៀបវារៈ​ ពិភាក្សា​និង​អនុម័ត​ សេចក្តីព្រាងច្បាប់​ចំនួន​៤​។​

​សេចក្តីព្រាងច្បាប់​ទាំង​បួន​ ដែល​រដ្ឋសភា​នឹង​ពិភាក្សា​អនុម័ត​នៅ​ស​ប្តា​ហ៍​ក្រោយ​នោះ​ មាន​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២០​។​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​ សម្រាប់​ការ​គ្រប់គ្រង​២០១៨​។​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ វិសោធនកម្ម​មាត្រា​៣​ មាត្រា​១៧​ មាត្រា​២០​ មាត្រា​២១​ មាត្រា​២៧​ មាត្រា​២៨​ មាត្រា​២៩​ មាត្រា​៥៤​ មាត្រា​៥៥​ និង​មាត្រា​៥៩​ នៃ​ច្បាប់​ស្តី​ពី​សហជីព​ ដែល​ត្រូវ​ប្រកាស​ឱ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ ន​ស​/​រកម​/០៥១៦/០០៧​ ចុះ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​។​ សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​បទបញ្ញត្តិ​នៃ​អនុសញ្ញា​ សហប្រជាជាតិ​ស្តី​ពី​ ច្បាប់​សមុទ្រ​ ចុះ​ថ្ងៃ​ទី​១០​ ខែធ្នូ​ ឆ្នាំ​១៩៨២​ ទាក់ទង​នឹង​ការ​គ្រប់គ្រង​ និង​ការ​អភិរក្ស​ផល​ ស្តុក​ត្រី​ ផ្លាស់​ទី​មធ្យម​ និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​ ៕

ចំនួនអ្នកទស្សនា

    20546257

  • ថ្ងៃនេះ2841
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81921
  • ខែនេះ103801
  • ឆ្នាំនេះ103801
  • សរុប20546257