កំពង់ធំ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ប្រហែល០២យប់ ជនរងគ្រោះបានរួមដំណើរតាមរយៈរថយន្ត មួយគ្រឿងជាប្រភេទរថយន្តដឹកស្រូវធុនធំ ចេញពីស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ ទៅដាក់នៅខេត្តព្រៃវែង។
ពេលមកហួសផ្សារដំដែក ខេត្តសៀមរាប ស្រាប់តែរថយន្តជនរងគ្រោះរួមដំណើរ នោះបានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយត្រាក់ទ័រ បណ្ដាលឱ្យជនរងគ្រោះរបួសធ្ងន់។
ដោយស្ថានភាពរបួសធ្ងន់ធ្ងរ ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ នៅពេលដែលបញ្ជូន មកដល់មន្ទីរពេទ្យខេត្តកំពង់ធំ។បច្ចុប្បន្ន សពជនរងគ្រោះត្រូវបានតម្កល់ទុកនៅក្នុងមន្ទីរពេទ្យខេត្តកំពង់ធំ។
សូមជម្រាបជូនដល់ក្រុមគ្រួសារសាច់ញាតិ របស់សពជនរងគ្រោះ ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 0977700812 ដើម្បីទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី៕