ឆ្លង​ចរន្តអគ្គិសនី​ បណ្តាល​ឲ្យ​ឆាបឆេះ​សណ្ឋាគារ​ប៉ា​រ៉ា​ឌី​

23-November-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ កាលពី​រសៀល​ថ្ងៃ​សុក្រ​ ១១​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ឃ្លាំង​ដាក់​។​

​លោក​ឧត្តមសេនីយ៍ត្រី​ ភឹង​ សម្បត្តិ​ ស្នងការ​រង​ទទួល​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ ករណី​អគ្គិភ័យ​ បណ្តាល​មក​ពី​បើក​ឌីសង់ទ័រ​ ក្រោយមក​ផ្ទុះ​សេ​ឆ្លង​ចរន្តអគ្គិសនី​ ភ្លើង​ឆេះ​បន្ទប់​ស្ទី​ម​ សូ​ណា​ សណ្ឋាគារ​ប៉ា​រ៉ា​ឌី​អង្គរ​វីឡា​ ទំហំ​១០​ម៉ែត្រ​x៣០​ម៉ែត្រ​ ស្ថិត​នៅ​ក្រុម​ទី​១០​ ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​/​ខេត្តសៀមរាប​ ដែល​មាន​ម្ចាស់​ទីតាំង​ឈ្មោះ​ ទ្រី​ង​ ប៊ុ​ន​សង់​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ រស់នៅ​ក្រុម​ទី​១០​ ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​-​ខេត្តសៀមរាប​។​

​លោក​ឧត្តមសេនីយ៍ត្រី​ បាន​បញ្ជាក់​ថា​ ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ឆេះ​បន្ទប់​អគារ​មាន​ទំហំ​១០​ម៉ែត្រ​ ×៣០​ម៉ែត្រ​ កម្ពស់​ ៥​ម៉ែត្រ​ជញ្ជាំង​ថ្ម​ និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ធំ​ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ទេ​។​

​កម្លាំង​សមត្ថកិច្ច​បាន​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៧​គ្រឿង​ ស្មើ​១៣​ឡាន​ ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ០៣​គ្រឿង​ ប្រើ​ទឹក​អស់​៥​រថយន្ត​ រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប​០១​គ្រឿង​ ប្រើ​ទឹក​អស់​ ០២​រថយន្ត​ រថយន្ត​ពន្លត់​អគ្គិភ័យ​អង្គភាព​នគរបាល​ការពារ​បេ​តិក​ភ័​ណ្ច​ចំនួន​០១​គ្រឿង​ ប្រើ​ទឹក​អស់​២​រថយន្ត​ រថយន្ត​ពន្លត់​អគ្គិភ័យ​កងរាជអាវុធហត្ថ​ខេត្ត​ ០២​គ្រឿង​ ប្រើ​ទឹក​អស់​ ០៤​រថយន្ត​ ៕


ចំនួនអ្នកទស្សនា

    20546547

  • ថ្ងៃនេះ3131
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82211
  • ខែនេះ104091
  • ឆ្នាំនេះ104091
  • សរុប20546547