ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទេព​នាដ​វ​ដ្ដី​ឯក​

25-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ព្រះករុណា​ជា​អម្ចាស់​ជីវី​ត​លើ​ត្បូង​ ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេចព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហ​នុ​ ព្រះ​វ​រាជមាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ព្រះ​អង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ស្តេច​យាង​ជា​ព្រះ​រាជាធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ក្នុង​ព្រះ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​សព​ សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទេព​នាដ​វ​ដ្ដី​ឯក​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ១៤​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ទី​ព្រះ​មេរុ​ មុខ​វត្ត​បុ​ទម​វ​តី​រាជ​វរ​រាម​ រាជធានី​ភ្នំពេញ​។​

​សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​ និង​ជា​សមាជិកា​ក្រុមប្រឹក្សាធម្មនុញ្ញ​ បាន​យាង​សោយ​ព្រះ​ពិរាល័យ​ កាលពី​ថ្ងៃ​ចន្ទ​ ៧​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១២​នឹង​៣០​នាទី​ ដោយ​ ព្រះ​រោគាពាធ​ ក្នុង​ព្រះ​ជន្មាយុ​៧៦​ព្រះ​វស្សា​ នៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​។​ ព្រះ​សព​តម្កល់​ធ្វើបុណ្យ​តាម​ព្រះ​បវេណី​ និង​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​វត្ត​បទុម​វ​តី​ រាជធានី​ភ្នំពេញ​។​

​សូម​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងអស់​ ជួយ​លើក​ស្ទួយ​ដួង​វិញ្ញាណក្ខន្ធ​របស់​សម្តេច​រាជបុត្រី​ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ បាន​យាង​សោយសុខ​ក្នុង​សុគតិភព​ជា​និច្ច​និរន្ត​ន៍​ ហើយ​យើង​ទាំងអស់​គ្នា​ត្រូវ​ខិតខំ​ប្រព្រឹត្តិ​នូវ​អំពើ​ល្អ​ ធ្វើបុណ្យ​ ដាក់​ទាន​ រួម​កម្លាំង​គ្នា​រក្សា​នូវ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​យើង​ឲ្យ​មានការ​រីក​ចម្រើន​គ្រប់​វិស័យ​ ទាំង​អាណាចក្រ​ និង​ពុទ្ធចក្រ​ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕


ចំនួនអ្នកទស្សនា

    20546517

  • ថ្ងៃនេះ3101
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82181
  • ខែនេះ104061
  • ឆ្នាំនេះ104061
  • សរុប20546517