កំពង់ចាម៖ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស អាជ្ញាអធរមូលដ្ឋាន កម្លាំងសហគមន៍នេសាទ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ (ស្បៃមុង) នៅក្នុងព្រែក ស្ថិតនៅភូមិបឹងទទា និងភូមិទួលបី ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។
លោកស្នងការបន្តថាក្នុងប្រតិបត្តិការខាលើសមត្ថកិច្ចបានបង្ក្រាប៖លូស្បៃចំនួន៨មាត់, ព្រួលស្បៃ ចំនួន១៥០ម៉ែត្រ និងចាក់លែងកូនត្រីចូលព្រែក ចំនួនប្រហែល ២០គីឡូក្រាម។ ចំណែកសម្ភារៈ និងឧបករណ៍ខាងលើត្រូវដុតបំផ្លាញ ចោល នៅភូមិបឹងទទា ឃុំរាយប៉ាយ ស្រុកកងមាស ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ៕