ក្រុមហ៊ុន​ចំនួន​៣​ នឹង​មក​វិយោគ​ ដើម្បី​កែ​ច្នៃ​និង​កាត់​បន្ថយ​សំរាម​នៅ​ក្នុង​ក្រុង​សៀមរាប​

26-November-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ ដោយ​មើលឃើញ​ពី​ការ​កើនឡើង​នៃ​កាក​សំណល់​សំរាម​នៅ​ក្នុង​ក្រុង​សៀមរាប​ ក្រុមហ៊ុន​ល្បីៗ​ចំនួន​៣​បាន​ចាប់ដៃ​គ្នា​និង​ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​វិយោគ​ទៅ​លើក​ការ​កែ​ច្នៃ​និង​កាត់​បន្ថយ​កាក​សំណល់​សំរាម​នៅ​ក្នុង​ខេត្តសៀមរាប​។​ការ​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​សណ្ឋាគារ​ (G.Z​ Angkor​ boutique)​ស្ថិត​ក្នុង​សង្កាត់​សាលា​កំរើក​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​និង​អ្នក​វិនិយោគ​ជា​ច្រើន​នាក់​ផង​ដែរ​។​

​​ថ្លែងប្រាប់​អ្នកកាសែត​ នា​ល្ងាចម្សិលមិញ​នេះ​ លោក​ ម៉េ​ង​ ហួរ​ អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ធី​ធី​ស៊ី​ខូ​អិ​ល​ធី​ឌី​ (​សាជីវកម្ម​ពាណិជ្ជកម្ម​ថៃ​ថៃ​)​ ហៅ​កាត់​ថា​ (CTTC​ Company​ Limited)​ បាន​មាន​ប្រសា​ស​ន៏​ថា​៖​ យើង​ជឿជាក់​ថា​ គួរតែ​មាន​ផែនការ​ដោះស្រាយ​ជាមួយ​កាក​សំណល់​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​និង​ត្រឹមត្រូវ​តាម​អ្វី​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​។​ គឺ​តាម​រយៈ​នៃ​ការ​បែងចែក​ផ្នែក​ខ្លះៗ​ធ្វើ​ឲ្យ​ប្រសើរ​ឡើងជា​ជីសរីរាង្គ​និង​ផ្នែក​ដែល​ពិបាក​និង​យក​មក​ប្រើប្រាស់​ឲ្យ​បាន​យូរ​ដូច​ជា​ប្លា​ស្ទិ​ក​និង​ស្នោ​ ដើម្បី​បង្កើត​ឲ្យ​វា​តម្លៃបន្ថែម​ដោយ​ប្តូរ​ទៅ​ជា​ឥន្ធនៈ​ជំនួស​សម្រាប់​ចែកចាយ​ដល់​សាធារណជន​ក្នុង​តម្លៃ​ថោកៗ​។​ រួម​ទាំង​ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​របស់​ប្រជាជន​ឲ្យ​យកចិត្តទុកដាក់​លើ​បញ្ហា​បរិស្ថាន​របស់​ពួក​គេ​ដោយ​បំបែក​កាក​សំណល់​ចេញពី​ប្រភព​ដើម​ ដើម្បី​ជួយ​កាត់​បន្ថយ​នឹង​ចូលរួម​ចំណែក​របស់​រដ្ឋាភិបាល​ផង​ដែរ​។​ លោក​ បាន​បន្ត​ថា​៖​ បរិមាណ​កាក​សំណល់​យើង​អាច​កាត់​បន្ថយ​ដែល​ត្រូវ​បាន​គេ​បោះចោល​ ដោយ​យក​វា​ទៅ​ដុត​ក្នុង​ឡ​សំរាម​ផង​ដែរ​។​ អ្វី​ដែល​សំខាន់​នោះ​គឺ​វា​ជួយ​កាត់​បន្ថយ​នៅ​ផល​បះ​ពាល់​នៃ​បរិមាណ​កាបូនឌីអុកស៊ីត​ដែល​បណ្តាល​ឱ្យ​មានការ​កើនឡើង​នៃ​សីតុណ្ហភាព​ពិភពលោក​ដែល​គេ​ហៅ​ថា​កំ​ដៅ​នៃ​ភព​ផែនដី​ជាដើម​។​ លោក​ បាន​បញ្ជាក់​ដោយ​យល់​ឃើញ​ថា​៖​ ខេត្តសៀមរាប​ ជាទី​ក្រុង​ទេសចរណ៍​លំដាប់​ពិភពលោក​ វា​មាន​បរិមាណ​សំណល់​ច្រើន​ (​ប្រមាណ​ជាង​៤០០​ តោន​ក្នុង​មួយ​ថ្ងៃៗ​)​ ជា​លទ្ធផល​វិជ្ជមាន​កាក​សំណល់​សំរាម​ច្រើន​ណាស់​ វា​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​លើ​បរិស្ថាន​ និង​ស្ថានភាព​នៃ​ការ​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ជា​រួម​មាន​៖​ ផ្ទះ​កខ្វក់​ ទេសភាព​មិន​ស្អាត់​ ក្លិន​អាក្រក់​ និង​ទីកន្លែង​បង្កាត់​ពូជ​ដូច​ជា​កណ្តុរកន្លាត​និង​រុយ​ជាដើម​។​ វា​ក៏​ជា​ប្រភព​នៃ​ភ្នាក់ងារ​បង្ក​ជំងឺ​ដោយ​ផ្ទាល់​ដូច​ជា​អាសន្នរោគ​រាគ​មួល​ ជំងឺ​តេតាណូស​ជំងឺ​ផ្លូវដង្ហើម​បណ្តាល​ឲ្យ​មាន​ជាតិពុល​ពី​សំណាក់​លើ​ដី​និង​ប្រភព​ទឹក​ គឺ​ទឹក​កខ្វក់​ ទឹក​ស្អុយ​ ស្ទះ​នៃ​បញ្ហា​ទឹកជំនន់​ដែល​ជា​ប្រភព​នៃ​ការ​បំពុល​ខ្យល់​ និង​ ធូលី​ផ្សែងៗ​ ដែល​បណ្តាល​ពី​មក​ឡ​ដុត​និង​ធ្វើ​ឲ្យ​មេតាន​ពី​សំរាម​កប់​យូរ​មក​ហើយ​។​ វា​ជា​ការ​ពិត​ណាស់​កាក​សំណល់​មិន​ងាយ​រលួយ​មួយ​ចំនួន​ដូច​ជា​ពពុះ​ប្លា​ស្ទិ​ច​ធ្វើ​ឲ្យ​កាក​សំណល់​បះ​ពាល់​ដល់​បរិស្ថាន​ក៏​ធ្វើ​ឲ្យ​ប្រជាជន​ទទួល​រង​នូវ​បញ្ហា​សុខភាព​យ៉ាងច្រើន​ផង​ដែរ​។​ ជាមួយ​គ្នា​នោះ​ ក្រុមហ៊ុន​របស់​លោក​ គឺ​មាន​គម្រោង​ហើយនឹង​បង្កើត​រោងចក្រ​កែ​ច្នែ​សំរាម​មួយ​នៅ​ក្នុង​ខេត្តសៀមរាប​នេះ​ ជំហាន​ទី​១​ក្រុមហ៊ុន​របស់​លោក​ត្រូវ​ចំណាយ​ទុន​ប្រមាណ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​បន្ថែម​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​រោងចក្រ​កែ​ច្នៃ​សម្រាម់​ឲ្យ​ក្លាយ​ទៅ​ប្រេង​ឥន្ទ​ន​:​ និង​ជី​ សម្រាប់​តម្រូវការ​របស់​សាធារណ​:​ជន​ទូទៅ​លក់​ក្នុង​តម្លៃ​សមរម្យ​។​ ជំហាន​ទី​២​ នៅ​ពេល​ដែល​ក្រុមហ៊ុន​បាន​ដំណើរការ​ជា​ផ្លូវការ​ហើយ​ ខាង​ក្រុមហ៊ុន​យើង​នឹង​ត្រូវ​ចំណាយ​ដើមទុន​ប្រមាណ​ជាង​ ២០​ដុល្លារ​អា​មេ​រិ​ក​ទៀត​សម្រាប់​ការ​ផ្គត់ផ្គង់​នៅ​រោងចក្រ​កែ​ច្នៃ​សំរាម់​កាក​សំណល់​ផ្សេងៗ​ ដើម្បី​ផលិត​ឲ្យ​ចេញ​ទៅ​ប្រេង​ឥន្ទ​ន​:​និង​ជី​ ដែល​អាច​ប្រើប្រាស់​បាន​តាម​តម្រូវការ​រៀងៗ​ខ្លួន​។​

​ក្រុមហ៊ុន​ទាំង​៣​នោះ​រួម​មាន​៖​ក្រុមហ៊ុន​ស៊ី​ធី​ធី​ស៊ី​ខូ​អិ​ល​ធី​ឌី​ (​សាជីវកម្ម​ពាណិជ្ជកម្ម​ថៃ​ថៃ​)​ ហៅ​កាត់​ថា​ (CTTC​ Company​ Limited)​ និង​ក្រុមហ៊ុន​ចំនួន​២​មក​ពី​ប្រទេស​ថៃ​ គឺ​ក្រុមហ៊ុន​ ជីវ​សាជីវកម្ម​ជីគីមី​ជី​អូ​អាយ​ស៊ី​ធី​ជី​អេស​ស៊ីជី​អិ​ម​ភី​ធី​ស៊ី​ និង​ ក្រុមហ៊ុន​ ស៊ី​ អេ​ ធី​ ស៊ី​ អេ​ ស៊ី​ អេស​ ភី​ ជី​។​ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​មា​នទី​តាំងនៅ​ភូមិ​ជ្រាវ​ សង្កាត់​ជ្រាវ​ ក្រុង​សៀមរាប​។​លោក​ ម៉េ​ង​ ហួរ​ អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ធី​ធី​ស៊ី​ខូ​អិ​ល​ធី​ឌី​ (​សាជីវកម្ម​ពាណិជ្ជកម្ម​ថៃ​ថៃ​)​ ហៅ​កាត់​ថា​ (CTTC​ Company​ Limited)​ បាន​បញ្ជាក់​ថា​ ក្រុមហ៊ុន​ទាំង​៣​នេះ​មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ អាជ្ញាធរ​មូលដ្ឋាន​និង​ ជា​ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​សែន​ ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​នេះ​ផង​។​ព្រោះ​ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​គឺ​ដោយ​មាន​គោលបំណង​កាត់​បន្ថយ​សំរាម​នៅ​ក្នុង​ក្រុង​សៀមរាប​ ៕​


ចំនួនអ្នកទស្សនា

    20547307

  • ថ្ងៃនេះ3891
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82971
  • ខែនេះ104851
  • ឆ្នាំនេះ104851
  • សរុប20547307