កិច្ចប្រជុំ​បញ្ចប់​លើ​សេចក្តី​ព្រាង​ នៃ​ប្រកាស​អន្តរក្រសួង​ ស្ដី​ពី​ការ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​ និង​ពិភាក្សា​លើ​វឌ្ឍនភាព​នៃ​ការ​រៀបចំ​ប្រព័ន្ធ​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​

26-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​អង្គារ​ ១៥​រោច​ ខែកត្ដិក​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ លោក​ជំទាវ​ កុយ​ សុ​ដា​នី​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ ដើម្បី​គ្រប់គ្រង​ការ​លក់​លេខ​ចុះបញ្ជី​រថយន្ត​គ្រួសារ​ និង​រថយន្ត​ធុន​ស្រាល​ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បញ្ចប់​លើ​សេចក្តី​ព្រាង​នៃ​ប្រកាស​អន្តរក្រសួង​ ស្ដី​ពី​ការ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​ និង​ពិភាក្សា​លើ​វឌ្ឍនភាព​ នៃ​ការ​រៀបចំ​ប្រព័ន្ធ​លក់​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ដោយ​មានការ​ចូលរួម​ពី​សមាជិក​ សមាជិកា​គណៈកម្មកា​អន្តរក្រសួង​ និង​មន្ត្រី​ជំនាញ​ នាយកដ្ឋាន​ពាក់ព័ន្ធ​។​

​កិច្ចប្រជុំ​នេះ​ផ្តោត​សំខាន់​លើ​ការ​ធានា​ឱ្យ​បាន​នូវ​ធម្មនុញ្ញភាព​ នៃ​ប្រកាស​អន្តរក្រសួង​ ស្ដី​ពី​ការ​លក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន​ និង​នីតិវិធី​នៃ​ដំណើរ​ប្រព័ន្ធ​លេខ​ពិសេស​ផ្ទាល់ខ្លួន​ ដើម្បី​ឱ្យ​មាន​ភាព​ត្រឹមត្រូវ​ស្របច្បាប់​ទៅ​តាម​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​បញ្ជាក់​ផង​ដែល​ថា​ លេខ​ពិសេស​ផ្ទាល់ខ្លួន​ ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរ​ក្នុង​ពេល​ឆាប់​ គឺជា​លេខ​ដែល​ផ្នែក​ខាងលើ​សរសេរ​អក្សរ​ខ្មែរ​ “​កម្ពុជា​”​ ផ្នែក​កណ្ដាល​ជា​ លេខ​ ឬ​/​និង​អក្សរ​ឡា​តាំង​ ដែល​ប្រជាពលរដ្ឋ​អាច​ដាក់​មិន​លើស​ពី​៨(​ប្រាំបី​)​ខ្ទង់​ និង​ផ្នែក​ខាងក្រោម​សរសេរ​អក្សរ​ឡា​តាំង​ “CAMBODIA”​ នៅ​ពីក្រោម​បន្ទាត់​ផ្តេក​ ៕​

 

ចំនួនអ្នកទស្សនា

    20547407

  • ថ្ងៃនេះ3991
  • ម្សិលមិញ20231
  • សប្តាហ៍នេះ83071
  • ខែនេះ104951
  • ឆ្នាំនេះ104951
  • សរុប20547407