សូម​បរិច្ចាគ​ចូល​ជា​សមាជិក​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​!!​ រយៈពេល​១១​ខែ​ ក្នុង​ឆ្នាំ​២០១៩​ មាន​កុមារ​ជាង​មួយ​លាន​នាក់​ ព្យាបាល​នៅ​ មន្ទីរពេទ្យ​គន្ធ​បុប្ផា​

27-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ តាម​ប្រភព​ពី​មន្ទីរពេទ្យ​គន្ធ​បុប្ផា​បាន​បង្ហាញ​ថា​ក្នុង​រយៈពេល​១១​ខែ​ ក្នុង​ឆ្នាំ​២០១៩​ មាន​កុមារ​ចំនួន​ ៩០៤​ ៣៦៦​ករណី​ ត្រូវ​បាន​ពិនិត្យ​ និង​ព្យាបាល​ នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ខាងក្រៅ​,​ កុមារ​ចំនួន​១៩១​ ២៤៩​ នាក់​ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​ ក្នុង​នោះ​មាន​កុមារ​ ៣៣​ ៩៤៤​ នាក់​មាន​ជំងឺគ្រុនឈាម​ធ្ងន់ធ្ងរ​,​ កុមារ​២៤​ ៦១៧​នាក់​ ត្រូវ​បាន​វះកាត់​ទូទៅ​ និង​កុមារ​ចំនួន​ ៨៩១​នាក់​ ត្រូវ​បាន​វះកាត់​បេះដូង​ និង​ភ្ជិត​ប្រហោង​បេះដូង​តាម​សរសៃឈាម​ (​ទាំង​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​សៀមរាប​ និង​ភ្នំពេញ​)​។​ លើស​ពី​នេះ​ទៅ​ទៀត​ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​ ១៤៨​ ២៤៨​ ករណី​បាន​មក​ពិនិត្យ​តាមដាន​ផ្ទៃពោះ​ និង​ព្យាបាល​នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ​នៃ​មន្ទីរសម្ភព​ ព្រមទាំង​បាន​សម្រាលកូន​បាន​ចំនួន​ ២៣​ ៣៥០​ នាក់​។​

​លទ្ធផល​ទាំងនេះ​ មួយ​ផ្នែក​កើតឡើង​ដោយសារ​ការ​រួមចំណែក​ប្រកបដោយ​ទឹកចិត្ត​សប្បុរស​ពី​សំណាក់​សម្ដេច​ ឯកឧត្ដម​ លោក​ជំទាវ​ អ្នកឧកញ៉ា​ លោក​ឧកញ៉ា​ លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​ ក្នុង​ស្មារតី​ “​ខ្មែរ​ជួយ​ខ្មែរ​”​តាម​រយៈ​មូលនិធិ​កន្ធ​បុប្ផា​កម្ពុជា​ នា​ពេល​កន្លង​មក​។​ ជាក់ស្ដែង​ត្រឹមតែ​រយៈពេល​១១​ ខែ​ ក្នុង​ឆ្នាំ​២០១៩​នេះ​ មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​បាន​ប្រគល់​ថវិកា​ដែល​បាន​មក​ពី​ការ​បរិច្ចាគ​ពី​សប្បុរ​ជ​នានា​ចំនួន​ ១០​ ៨៩២​ ៤០៤​ ដុល្លារ​អា​មេ​រិ​ក​ ជូន​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ ដើម្បី​ចូលរួម​ធានា​ឨ្យ​បាន​នូវ​និរន្តរភាព​នៃ​កិច្ច​ដំណើរការ​របស់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទាំង​ប្រាំ​ទីតាំង​ ក៏​ដូច​ជា​ការ​បន្ត​នាំ​មក​នូវ​ភាព​ញញឹម​ដល់​កុមារ​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​។​

​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់​សម្ដេច​ ឯកឧត្តម​ លោក​ជំទាវ​ អ្នកឧកញ៉ា​ លោក​ឧកញ៉ា​ លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​ ក្នុង​ការ​ចូលរួម​ជាមួយ​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ដើម្បី​នាំ​ភាព​ញញឹម​ដល់​កុមារ​ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​កម្ពុជា​។​

សូម​បរិច្ចាគ​ចូល​ជា​សមាជិក​របស់​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា​ ដោយ​ឥត​បង់ថ្លៃ​សេវា​តាម​រយៈ​
-​ ធនាគារ​កា​ណា​ឌី​យ៉ា​
-​ ធនាគារ​អេ​ស៊ី​លី​ដា​
-​ ធនាគារ​ ABA
-​ ធនាគារ​ឯកទេស​ និង​ភ្នាក់ងា​រវេ​ប្រាក់​ Wing
-​ ភ្នាក់ងា​រវេ​ប្រាក់​ TrueMoney
-​ ភ្នាក់ងា​រវេ​ប្រាក់​ DaraPay
​ឬ​ទំនាក់ទំនង​មក​លេខាធិកា​ដ្ឋា​ន​ដែល​មាន​ទីតាំង​ក្នុង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​,​ ទូរស័ព្ទ​លេខ​ 061​ 701​ 111​ /​ 096​ 701​ 1111​ និង​គេហទំព័រ​ www.ckf.org.kh


ចំនួនអ្នកទស្សនា

    20545037

  • ថ្ងៃនេះ1621
  • ម្សិលមិញ20231
  • សប្តាហ៍នេះ80701
  • ខែនេះ102581
  • ឆ្នាំនេះ102581
  • សរុប20545037