កម្ពុជា​នឹង​ឡើង​កំ​ដៅ​ ចាប់ពី​ថ្ងៃ​ទី​២៧​ វិច្ឆិកា​ ដល់​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៩

27-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ បាន​ចេញ​សេចក្តីជូនដំណឹង​ស្តី​ពី​ ស្ថានភាព​អាកាសធាតុ​(​ចាប់ពី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​០៣​ ខែធ្នូ​ ឆ្នាំ​២០១៩)​ តាម​រយៈ​ការ​តាមដាន​ស្ថានភាព​ធាតុអាកាស​ជា​ប្រចាំ​ទាំង​នៅ​ក្នុង​តំបន់​ និង​នៅ​កម្ពុជា​ សង្កេត​ឃើញ​ថា​៖​ជ្រលង​សម្ពាធ​ខ្ពស់​ បាន​នឹង​កំពុង​គ្របដណ្តប់​លើ​កម្ពុជា​។​

​ស្ថានភាព​បែប​នេះ​ ធ្វើ​ឲ្យ​ធាតុអាកាស​នៅ​កម្ពុជា​៖
១-​ខេត្តឧត្តរមានជ័យ​ ព្រះ​វិហារ​ ស្ទឹង​ត្រែង​ រតនគិរី​ និង​ខេត្ត​ប៉ៃលិន​ សីតុណ្ហភាព​អប្បបរមា​ មាន​ពី​២២-២៤oC​ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩-៣១oC​។​
២-​ខេត្តបន្ទាយមានជ័យ​ សៀមរាប​ បាត់ដំបង​ កំពង់ធំ​ ក្រចេះ​ និង​ខេត្តកោះកុង​ សីតុណ្ហភាព​អប្បបរមា​ មាន​ពី​២៣-២៥oC​ និង​សីតុណ្ហភាព​អតិបរមា​ មាន​ពី​៣០-៣២oC​។​
៣-​ខេត្តពោធិ៍សាត់​ កំពង់ឆ្នាំង​ កំពង់ស្ពឺ​ កណ្តាល​ ព្រៃវែង​ ស្វាយ​រៀង​ កែប​ កំពត​ ព្រះ​សីហ​នុ​ និង​រាជធានី​ភ្នំពេញ​ សីតុណ្ហភាព​អប្បរ​មា​ មាន​ពី​២៥-២៦oC​ និង​សីតុណ្ហភាព​អតិបរមា​ មាន​ពី​២១-៣៣oC​ ៕


ចំនួនអ្នកទស្សនា

    20547157

  • ថ្ងៃនេះ3741
  • ម្សិលមិញ20231
  • សប្តាហ៍នេះ82821
  • ខែនេះ104701
  • ឆ្នាំនេះ104701
  • សរុប20547157