ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ ជំនួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​ Bjorn​ Haggmark​ ឯកអគ្គរដ្ឋទូត​ នៃ​ប្រទេស​ស៊ុ​យ​អែ​ត​

27-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កាលពី​ថ្ងៃ​អង្គារ​ ១៥​រោច​ ខែកត្តិក​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​ ឯកឧត្តម​ Bjorn​ Haggmark​ ឯកអគ្គរដ្ឋទូត​ស៊ុ​យ​អែ​ត​ រួម​មាន​គណៈប្រតិភូ​អមដំណើរ​ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រសួង​។​

​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ បាន​សំដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ ទៅ​កាន់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ និង​ គណៈប្រតិភូ​អមដំណើរ​ និង​បាន​ជម្រាប​ជូន​ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ពី​សមាសភាព​ថ្នាក់ដឹកនាំ​ក្រសួង​ ដោយ​លោក​ជំទាវ​ មឹន​ មាណវី​ រដ្ឋលេខាធិការ​ និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ នឹង​ត្រូវ​ចូលរួម​កិច្ចប្រជុំ​សន្និបាត​ នៅ​ប្រទេស​ស៊ុ​យ​អែ​ត​ នា​ពេល​មុខ​នេះ​។​

​ឯកឧត្តម​ឯកអគ្គរាជទូត​ ក៏​បាន​បង្ហាញ​ឆន្ទ​:​របស់​ខ្លួន​ផង​ដែរ​ក្នុង​ការ​បន្ត​ និង​ជំរុញ​ទំនាក់ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​ភាគី​ទាំង​ពីរ​ ដើម្បី​ជួយ​ដល់​កម្ពុជា​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​ឈាន​ឡើង​មួយ​កម្រិត​ទៀត​។​

​ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្ដម​ទេស​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម​ Bjorn​ Haggmark​ ដែល​បាន​ផ្ដល់​កិច្ច​សហប្រតិបត្តិការ​ល្អ​ ហើយ​តាម​រយៈ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​នេះ​ បាន​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ចជាតិ​មាន​លក្ខណៈ​រឹង​មាំ​ សន្តិភាព​ និង​មាន​និរន្តរភាព​ ដោយ​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ប្រចាំឆ្នាំ​ ក្នុង​រយៈពេល​ជាង​ពីរ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ ព្រមទាំង​ទទួល​ស្វាគមន៍​ជា​និច្ច​ចំពោះ​ដៃគូ​វិនិយោគ​នានា​ ដែល​មាន​បំណង​ចង់​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ​ ៕​

 

ចំនួនអ្នកទស្សនា

    20545377

  • ថ្ងៃនេះ1961
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81041
  • ខែនេះ102921
  • ឆ្នាំនេះ102921
  • សរុប20545377