បង្ក្រាប​ទីតាំង​កាត់ត​កែ​ច្នៃ​ រថយន្ដ​ខុស​បច្ចេកទេស​ គ្មាន​ច្បាប់​អនុ​ញ្ញ​ត​មួយ​កន្លែង​ និង​ដកហូត​រថយន្ដ​ចំនួន​៣​គ្រឿង​នៅ​ស្រុក​មុខកំពូល​

27-November-2019 | ដោយ ពលមនសិការ

កណ្តាល​៖​ ទីតាំង​កែ​ច្នៃ​ កាត់ត​ និង​តម្លើងរថយន្ដ​ខុស​បច្ចេកទេស​មួយ​កន្លែង​គ្មាន​ច្បាប់​អនុញ្ញាត​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ សហការ​ជាមួយ​កម្លាំង​សាខា​គយ​ និង​រដ្ឋាករ​ខេត្ដកណ្ដាល​ និង​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ ឯក​ ស៊ុន​រស្មី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ដ​ ចុះ​ធ្វើការ​បង្ក្រាប​ និង​ដកហូត​រថយន្ដ​ស៊េរី​ទំនើប​៣​គ្រឿង​ នៅ​វេលា​ម៉ោង​១០​ និង​៤០​នាទី​ ថ្ងៃ​ទី​២៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ជ្រៅ​ ឃុំរ​ការ​កោង​ទី​២​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​។​

​មន្ដ្រី​នគរបាល​ខេត្ដកណ្ដាល​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់​ទីតាំង​កែ​ច្នៃ​កាត់ត​រថយន្ដ​ខុសច្បាប់​ឈ្មោះ​ អ៊ឹ​ង​ ស៊ុ​ង​ឆាយ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​៨​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​ ប្រតិបត្ដិការ​បង្ក្រាប​នេះ​ សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ដកហូត​រថយន្ដ​កែ​ច្នៃ​កាត់ត​ស៊េរី​ទំនើប​បាន​ចំនួន​៣​គ្រឿង​ ក្នុង​នោះ​ មាន​រថយន្ត​ទេសចរណ៍​ម៉ាក​Toyotacamry​ Hybrid​ ពណ៌​ស​ ចង្កូត​ឆ្វេង​ ស៊េរី​ឆ្នាំ​២០០៧​ (​រថយន្ត​កាត់ត​)​ ,​រថយន្ត​ទេសចរណ៍​ម៉ាក​ lexus​ RX330​ ពណ៌​ ទឹកប៊ិច​ ចង្កូត​ឆ្វេង​ ស៊េរី​ឆ្នាំ​ ២០០៤​ (​រថយន្ត​កាត់ត​)​ និង​រថយន្ត​ទេសចរណ៍​ម៉ាក​lexus​ NX200t​ ពណ៌​ស​ ចង្កូត​ឆ្វេង​ ស៊េរី​ឆ្នាំ​២០១៧​ (​មិន​មាន​ឯកសារ​)​។​

​ប្រភព​ដដែល​បន្ដ​ថា​ បន្ទាប់​ពី​កម្លាំង​នគរបាល​ខេត្ដកណ្ដាល​ ទទួល​បាន​ព័ត៌មាន​ថា​ មាន​ទីតាំង​កាត់ត​ កែ​ច្នៃ​រថយន្ដ​ខុសច្បាប់​មួយ​កន្លែង​នៅ​ស្រុក​មុខកំពូល​ ភ្លាម​នោះ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ សហការ​ជាមួយ​កម្លាំង​សាខា​គយ​ និង​រដ្ឋាករ​ខេត្ដកណ្ដាល​ និង​កម្លាំង​នគរបាល​ស្រុក​មុខកំពូល​ ដោយ​មានការ​សម្របសម្រួល​ពី​លោក​ ឯក​ ស៊ុន​ រស្មី​ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ចុះ​ទៅ​បង្ក្រាប​ទីតាំង​ខាងលើ​ ឈាន​ដល់​ដកហូត​រថយន្ដ​កាត់ត​ និង​រថយន្ដ​គ្មាន​ឯកសារ​ចំនួន​៣​គ្រឿង​។​

ចំពោះ​វត្ថុ​តាង​រថយន្ត​ទាំង​៣​គ្រឿង​ នេះ​ ត្រូវ​បាន​លោក​ព្រះរាជអាជ្ញា​រង​ សម្រេច​ ឲ្យ​យក​ទៅ​រក្សា​ទុក​ នៅ​ស្នាក់​ការ​ សាខា​គយ​និង​រដ្ឋាករ​ខេត្តកណ្ដាល​ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ។​ ចំណែក​ទីតាំង​ខាងលើ​ ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន​ ៕

 

ចំនួនអ្នកទស្សនា

    20543067

  • ថ្ងៃនេះ19891
  • ម្សិលមិញ15681
  • សប្តាហ៍នេះ78731
  • ខែនេះ100611
  • ឆ្នាំនេះ100611
  • សរុប20543067