ស្វាយរៀង៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្ដមសេនីយ៍ត្រី ខៀវ សុខុម ស្នងការនគរបាលខេត្ត ដឹកប្រតិភូស្នងការដ្ឋាននគរបាលខេត្ត ចូលរួមកិច្ចប្រជុំ ការចុះហត្ថលេខាលើកំណាត់ហេតុ នៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន សារធាតុប៉ះពាល់សសៃប្រសាទ និងសារធាតុគីមីផ្សំគ្រឿងញៀនរវាងខេត្តទាំង៣ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពឯកឧត្ដម អភិបាល នៃគណៈអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្តទាំង៣ ឯកឧត្តមអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងមានការចូលរួមពីអង្គភាពពាក់ព័ន្ធ។
ប្រតិភូខេត្តស្វាយរៀង ដឹកនាំដោយ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាល នៃគណៈអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត និងគណ:ប្រតិភូ។ ប្រតិភូខេត្តតៃនិញ ដឹកនាំដោយ ឯកឧត្តម ចិន វាន់ ចៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និងគណ:ប្រតិភូ។
កិច្ចប្រជុំបានប្រារព្ធឡើងដោយឈរលើស្មារតី សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងយោគយល់គ្នាទៅវិញទៅមក ដើម្បីបង្ហាញអោយឃើញពីការខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តខ្ពស់ រវាងអាជ្ញាធរខេត្តទាំងពីរ ក្នុងគោលបំណងជំរុញសកម្មភាពកិច្ចប្រតិបត្តិការបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំង និងត្រួតពិនិត្យគ្រឿងញៀននាពេលខាងមុខ។
ក្នុងកិច្ចប្រជុំនេះគណៈប្រតិភូ នៃខេត្តទាំងបី បានចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀន សារធាតុប៉ះពាល់សសៃប្រសាទ សារធាតុគ្រឿងញៀនផ្សំ លើកទី១០ ជាមួយខេត្តតៃនិញ។
បន្ទាប់ពីបញ្ចប់នៃកិច្ចប្រជុំគណៈប្រតិភូខេត្តទាំងបី និងគណៈប្រតិភូវៀតណាមបានចូលរួមពិធីជប់លៀងហូបបាយសាមគ្គី ដោយក្តីសោមនស្សរីករាយ។