បណ្តាល​មក​ពី​ឆ្លង​ច​ន្ត​រ​អគ្គិសនី​ ឆេះ​បន្ទប់​គេង​ អស់​ចំនួន​២​បន្ទប់​ នៅ​ខណ្ឌ​សែន​សុខ​

28-November-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ព្រហស្បតិ៍​ ២​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ មាន​អគ្គី​ភ័យ​មួយ​កន្លែង​កើតឡើង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវលំ​បេតុង​ ផ្ទះ​លេខ​6D​ ក្រុម​ទី​6​ ភូមិ​ចុង​ថ្នល់​ខាងលិច​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុ​ន​ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ ទួត​ សុផល​ ភេទ​ស្រី​ អាយុ​៤៥​ឆ្នាំ​ មុខរបរ​មេផ្ទះ​។​ មូលហេតុ​ឆ្លង​ចរន្តអគ្គិសនី​។​

​ប្រភព​ដដែល​បន្ត​ថា​ក្នុង​ហេតុការណ៍​ខាងលើ​បណ្តាល​ឲ្យ​ខូចខាតៈ​ ឆេះ​បន្ទប់​គេង​ ទំហំ​៤​ម៉ែត្រ​x៤​ម៉ែត្រ​ អស់​ចំនួន​២​បន្ទប់​ រួម​ទាំង​ឆេះ​សម្ភារ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​អស់ទាំង​ស្រុង​ និង​ពុំ​បណ្តាល​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​នៅ​ក្បែរ​ខាង​ឡើយ​។​

​ក្នុង​កិច្ច​អន្តរា​គន៍​ខាងលើ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​កា​រិ​ល័យ​អគ្គិភ័យ​ចំនួន​២​គ្រឿង​ ប្រើប្រាស់​ទឹក​អស់​ចំនួន​២​ឡាន​ ស្មើនឹង​៨​ម៉ែត្រគូប​៕


ចំនួនអ្នកទស្សនា

    20545357

  • ថ្ងៃនេះ1941
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81021
  • ខែនេះ102901
  • ឆ្នាំនេះ102901
  • សរុប20545357