កម្មការិនី​រោងចក្រ​ម្នាក់​ ត្រូវ​បាន​ឃាតក​រឹត​ក​បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​

28-November-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្មការិនី​រោងចក្រ​ម្នាក់​ ត្រូវ​បាន​ឃាតក​រឹត​ក​បណ្តាល​ឲ្យ​ស្លាប់​នៅ​ក្នុង​បន្ទប់​ជួល​។​ ហេតុការណ៍​ខាងលើ​បង្ក​ការ​ភ្ញាក់ផ្អើល​ កាលពី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៩​និង​២០​នាទី​ នៅ​ចំណុច​បន្ទប់​ជួល​លេខ​៦​ ផ្លូវ​ប​តុង​ ភូមិ​ទ្រុងមាន់​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​។​

​មន្ត្រី​នគរបាល​ខណ្ឌ​សែន​សុខ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ មិន​ស្គាល់​ អត្តសញ្ញាណ​ (​គេចខ្លួន​បាត់​ក្រោយ​កើតហេតុ​)​ បាន​ធ្វើ​សកម្មភាព​ រិ​តក​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ​ សឿ​ន​ ស្រី​ដា​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កម្មករ​រោងចក្រ​ មានស្រុក​កំណើត​ ភូមិ​គោល​ ឃុំរ​ភាព​ប្រាំង​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូង​ឃ្មូំ​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។​

​សម្ភារៈ​បាត់បង់​៖​ទូរស័ព្ទ​ដៃ​០១​គ្រឿង​ ម៉ាក​អាយ​ហ្វូ​ន​,​ ចិញ្ចៀន​ផ្លា​ក​ទី​ន​២​វង់​,​ កងដៃ​ផ្លា​ក​ទី​ន​២​កង​។​ បច្ចុប្បន្ន​ករណី​ខាងលើ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ កំពុង​ ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20546147

  • ថ្ងៃនេះ2731
  • ម្សិលមិញ20231
  • សប្តាហ៍នេះ81811
  • ខែនេះ103691
  • ឆ្នាំនេះ103691
  • សរុប20546147