សៀមរាប៖ ជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឃាត់ខ្លួន។ ប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៨នឹង៣០នាទី នៅចំណុចលំនៅដ្ឋានស្ថិតក្នុងភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាបបានឲ្យដឹងថាជនសង្ស័យទី១- ឈ្មោះ លឹម ប៊ុនឡៃ ភេទប្រុស ឆ្នាំកំណើត១៩៩៧ ជនជាតិខ្មែរ រស់នៅភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប, ទី២-ឈ្មោះ លឹម វណ្ណសិទ្ធ ភេទប្រុស ឆ្នាំកំណើត១៩៨៤ ជនជាតិខ្មែរ រស់នៅភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប, ទី៣-ឈ្មោះ វ៉ន រ៉ាត់ ភេទប្រុស ឆ្នាំកំណើត១៩៩៥ ជនជាតិខ្មែរ រស់នៅភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប និងទី៤- ឈ្មោះ ណា វ៉ាន់ណាង ភេទប្រុស ឆ្នាំកំណើត២០០៤ ជនជាតិខ្មែរ រស់នៅភូមិ អារញ្ញ សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបានរួមមានៈម្សៅមេតំហ្វេតាមីនប្រភេទទឹកកកចំនួន០២កញ្ចប់ស្មើនឹងទម្ងន៣,៦ក្រាម (ថ្លឹងទាំងសំបក),ទូរស័ព្ទដៃចំនួន០២គ្រឿង, ឧបករណ៍ប្រើប្រាស់ និងសំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីបន្ត ៕