ក្រសួង​អប់រំ​ រៀបចំ​អាហារ​សម្រន់​ ដល់​សិស្ស​បឋម​សិក្សា​ ចាប់ពី​ឆ្នាំ​២០១៩-២០២០​តទៅ​

28-November-2019 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ ក្រសួង​អប់រំ​បាន​រៀប​អាហារ​សម្រន់​ដល់​សិស្ស​រៀន​សាលា​បឋម​សិក្សា​ចាប់ពី​ឆ្នាំ​២០១៩​ ដល់​២០២០​តទៅ​ ទូ​ទាំង​ខេត្ត​បន្ទា​មាន​ជ័យ​ ក្នុង​កិច្ចប្រជុំ​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អបរំ​ថ្នាក់​ខេត្ត​ ធ្វើ​នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែវិច្ឆិការ​ ឆ្នាំ​២០១៩​នៅ​មន្ទី​អប់រំ​យុវជន​ និង​កីឡា​ ខេត្តបន្ទាយមានជ័យ​។​

​លោក​ ឈូ​ ប៊ុ​ន​រឿង​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តបន្ទាយមានជ័យ​ បាន​ប្រសាសន៍​ថា​៖​កម្មវិធី​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​។​ នៅ​ទូរ​ទាំង​ខេត្តបន្ទាយមានជ័យ​មាន​សាលារៀន​ចំណេះ​ទូទៅ​រដ្ឋ​ចំនួន​៨១៨​កន្លែង​ មាន​សិស្ស​សរុប​ចំនួន​១៥២.៥៩០​នាក់​ ស្រី​៧៦.០៩៩​នាក់​។​

​លោក​បាន​បញ្ជាក់​ថា​៖​ម​តេ​យ្យ​សិក្សា​មាន​ចំនួន​៣២៤​កន្លែង​ បឋម​សិក្សា​មាន​ចំនួន​៤១០​កន្លែង​ អនុ​វិទ្យាល័យ​មាន​ចំនួន​៥៦​កន្លែង​ វិទ្យាល័យ​មាន​ចំនួន​២៨​កន្លែង​។​

​លោក​ជំទាវ​ ប៉ុក​ ណា​ឌី​ អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​ថា​៖​រាជរ​ដ្ឋា​បាល​កម្ពុជា​ ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា​ ក្នុង​ឆ្នាំ​២០១៩-២០២០​បាន​ផ្តល់​ស្បៀងអាហារ​តាម​សាលារៀន​ដោយ​ប្រើប្រាស់​កសិផល​ក្នុង​សហគមន៍​ក្នុង​សិស្ស​ចំនួន​១០០​នាក់​គឺ​ចុងភៅ​១​នាក់​។​

​លោក​ជំទាវ​បាន​បញ្ជាក់​ថា​៖​នេះ​ជា​ការ​រួមចំណែក​ដល់​សក្តានុពល​វិស័យ​អប់រំ​ វិស័យ​កសិកម្ម​ និង​សេដ្ឋកិច្ច​គ្រួសារ​ក្នុង​សហគមន៍​ និង​បង្កើន​សេវា​ទទួល​ការ​អប់រំ​ប្រកបដោយ​សមធម៌​ និង​បរិ​យា​បន្ន​ បង្កើន​ការ​ចុះ​ឈ្មោះ​ចូល​រៀន​បាន​ត្រឹមត្រូវ​តាម​អាយុ​តាម​កម្រិត​ថ្នាក់​ ជួយ​អោយ​រៀន​បាន​ទៀងទាត់​និង​នៅ​រៀន​រហូត​ចប់​ម៉ោង​សិក្សា​ កា​តប​ន្ថោ​យ​ការ​បោះបង់​ការ​សិក្សា​ រក្សា​កំណើន​សិស្ស​ម​តេ​យ្យ​និង​បឋម​ដិ​ក្សា​អោយ​បាន​គង់​វង់​ល្អ​៕


ចំនួនអ្នកទស្សនា

    20543577

  • ថ្ងៃនេះ161
  • ម្សិលមិញ20231
  • សប្តាហ៍នេះ79241
  • ខែនេះ101121
  • ឆ្នាំនេះ101121
  • សរុប20543577