បន្ទាយមានជ័យ៖ ម្តាយនិងកូនប្រុសត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពនៅក្នុងទឹកស្រះ បង្កការភ្ញាក់ផ្អើល កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចវាលគោកវ័ល្លិ៍យាវប្រមាណ២.៥០០ម៉ែត្រ ខាងត្បូងភូមិកក់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ម្តាយឈ្មោះ អួន ស៊ីន អាយុ៤៨ឆ្នាំ និងកូនប្រុសឈ្មោះ តឿ តើយ អាយុ៩ឆ្នាំ រស់នៅភូមិកក់ ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ។
មន្ត្រីនគរបាលស្រុកព្រះនេត្រព្រះបានប្រាប់ថា៖មុនពេលជនរងគ្រោះត្រូវបានសាច់ញាតិរកឃើញស្លាប់ក្នុងទឹកស្រះគឺជនរងគ្រោះ២នាក់ម្តាយនិងកូនទៅខ្វាលគោ នៅវាលស្រែម្តុំកន្លែងកើងហេតុ រហូតដល់ល្ងាចឃើញតែគោមកផ្ទះបាត់ម្តាយ និងកូនប្រុស មិនឃើញត្រឡប់មកផ្ទះ។ហើយសាច់ញាតិបានទៅដើររកវាលទួលគោកវ័ល្លិ៍យាវឃើញឃើញធុងដាក់ត្រី និងទ្រនាប់ជើងនៅមាត់ស្រះសង្ស័យ បានចុះទៅរាវរកប្រទះឃើញម្តាយត្រូវបានស្លាប់ ហើយបានចុះរាវរកបន្តឃើញកូនប្រុសបានលង់ទឹកស្លាប់នៅចម្ងាយពីគ្នាប្រមាណជាង២ម៉ែត្រ ហើយស្រង់ឡើងគោកដឹកយកទៅផ្ទះ។
មន្ត្រីនគរបាលបានបញ្ជាក់ថា៖ក្រោយពេលដែលស្រង់ម្តាយនិងកូនប្រុសឡើងគោកហើយកម្លាំងជំនាញពិនិត្យសពគ្មានស្នាក់ស្នាម ហើយមន្ត្រីនគរបាលជំនាញសន្និដ្ឋានជំហ៊ានដំបូងលង់ទឹកស្លាប់អាចថាកូនប្រុសលង់ទឹកម្តាយចុះទៅជួយមិនចេះហែលទឹកលង់ស្លាប់ទាំងម្តាយនិងកូន។ ស្រះដែលលង់ទឹកស្លាប់មានបណ្តោយប្រវែង១០ម៉ែត្រ និងទទឹង៥ម៉ែត្រ ជម្រៅស្រះ៤ម៉ែត្រ ដែលមានទឹកជម្រៅ២ម៉ែត្រកន្លះ ៕