ជនជាតិ​បារាំង​ម្នាក់​ ដេក​ស្លាប់​នៅផ្ទះ​ប្រពន្ធ​

28-November-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ នា​វេលា​ម៉ោង​ប្រហែល​ ០៣​នឹង​២០​នាទី​ទៀប​ភ្លឺ​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​សាលា​កំរើក​ សង្កាត់​សាលា​កំរើក​ ក្រុង​/​ខេត្តសៀមរាប​ ជនបរទេស​ម្នាក់​បាន​ដេក​ស្លាប់​នៅផ្ទះ​។​

​មន្ត្រី​នគរបាល​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ CAILLY​ JEAN​ CHARLES​ FERNAND​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​២៥-០១-១៩២៥​ ជនជាតិ​បារាំង​ មុខរបរ​ ចូល​និវត្តន៍​ ស្នាក់​នៅផ្ទះ​ជាមួយ​ ប្រពន្ធ​ឈ្មោះ​ ហង្ស​ គឹ​ម​រ៉​ន​ កើត​ឆ្នាំ​១៩៦៨​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​-​សង្កាត់​ កើតហេតុ​ខាងលើ​។​

​ផ្អែក​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ជំនាញ​ និង​លោក​វេជ្ជបណ្ឌិត​ អ៊ិ​ត​ ឆប​ឆ​រ័​ត្ន​ គ្រូពេទ្យ​អម​តុលាការ​បាន​សន្និដ្ឋាន​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ជម្ងឺ​គាំងបេះដូង​។​ ​ក្រោយ​ពិនិត្យ​ និង​ធ្វើ​កំណត់ហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​ប្រគល់​សាកសព​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​ព្រិ​ន្ទ​ (​ខេត្តសៀមរាប​)៕

 

ចំនួនអ្នកទស្សនា

    20542957

  • ថ្ងៃនេះ19781
  • ម្សិលមិញ15681
  • សប្តាហ៍នេះ78621
  • ខែនេះ100501
  • ឆ្នាំនេះ100501
  • សរុប20542957