សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ផ្តល់​អគារសិក្សា​ថ្ម​ ២​ខ្នង​ ស្មើនឹង​១២​បន្ទប់​ ជូន​លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​សាលា​បឋម​សិក្សា​អូ​ជុ​ញ​

29-November-2019 | ដោយ ពលមនសិការ

​ព្រះ​វិហារ​៖​ ក្រោយ​ទទួល​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ គន់​ គី​ម​ ទេស​រដ្ឋមន្ដ្រី​ ទទួល​បន្ទុក​កិច្ចការ​អតីត​យុទ្ធ​ជន​ និង​ជន​ពិការ​ នឹង​ជា​អនុប្រធាន​ទី​១​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ អមដំណើរ​ដោយ​ឯកឧត្តម​ ប្រាក់​ សុវណ្ណ​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្តព្រះវិហារ​ ឯកឧត្តម​ ឡុ​ង​ សុវណ្ណ​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ដល់ទី​តាំង​សាលារៀន​ អូរ​ជុ​ញ​ ដោយ​ផ្ទាល់​ដើម្បី​ស្វែង​យល់​ពី​តម្រូវការ​ចាំបាច់​របស់​លោកគ្រូ​ អ្នកគ្រូ​ និង​សិស្សានុសិស្ស​ នៅ​សាលា​បឋម​សិក្សា​អូរ​ជុ​ញ​ ក្នុងភូមិ​សែន​រុងរឿង​១​ ឃុំ​ទឹក​ក្រហម​ ស្រុក​ជាំ​ក្សាន្ដ​ ខេត្តព្រះវិហារ​ ៕

 

ចំនួនអ្នកទស្សនា

    20543307

  • ថ្ងៃនេះ20131
  • ម្សិលមិញ15681
  • សប្តាហ៍នេះ78971
  • ខែនេះ100851
  • ឆ្នាំនេះ100851
  • សរុប20543307