បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ប្រគល់ជូនជនរងគ្រោះដែលផ្ទុះមីនតោន នៅពេលបើកបរម៉ាស៊ីនច្រូតស្រូវនៅពេទ្យអារញ្ញកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។
ក្នុងឱកាសសួរសុខទុកលោក អ៊ុំ រាត្រី ប្រធានកណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ចូលរួមសោកស្តាយចំពោះជនរងគ្រោះដែលគ្រោះថ្នាក់ដោយផ្ទុះមីនតោននៅពេលដែលជនរងគ្រោះបើកបរម៉ាស៊ីនច្រូតច្រូតស្រូវកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
លោកបានបញ្ជាក់ថា៖ជនរងគ្រោះដែលគ្រោះថ្នាក់ដោយសារមីនតោនមានឈ្មោះ ជ្រុន ធឿន អាយុ៤០ឆ្នាំ (មុខរបរបើកបរមាស៊ីនច្រូត) ដែលរស់នៅភូមិនិគមក្រោម ឃុំឫស្សីក្រាំង ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង មានប្រពន្ធឈ្មោះ សំបុក្រ ចិន្តា អាយុ៣៥ឆ្នាំ។ ក្រោយពេលទទួលព័ត៌មានបានដឹងជនរងគ្រោះដែលបើកបរម៉ាស៊ីនច្រូតស្រូវទើបបានមុខដំបូងជាន់មីនតោនបណ្តាលផ្ទុះក្រឡាប់ម៉ាស៊ីនច្រូតហើយបណ្តាលជនរងគ្រោះអ្នកបើកបររបួសធ្ងន់ដាច់ដៃស្តាំម្ខាងត្រូវសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យស្រុកអារញ្ញ ខេត្តស្រះកែវប្រទេសថៃ។
លោក អ៊ុំ រាត្រី បានបញ្ជាក់ថា៖ក្រោយពេលទទួលព័ត៌មានដឹងហើយបាននាំយកអំណោយកាកបាទក្រហមកម្ពុជា ចំនួន២០លានរៀល និងគ្រឿងភេសជ្ជៈមួយកន្ត្រកប្រគល់ជូនជនរងគ្រោះ នេះជាការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕