កំពង់ធំ៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០៨និង៣០នាទី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យវត្តមានរបស់កងកម្លាំង និងដឹកនាំបងប្អូនកងកម្លាំងចូលរួមធ្វើពលកម្មក្នុងអង្គភាព នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
ដោយមានការអញ្ជើញចូលរួម លោក លោកស្រី នាយ នាយរងការិយាល័យ មន្ត្រីននគរបាលចំណុះអោយការិយាល័យជំនាញចូលរួមប្រមាណជាង៣០០នាក់។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានមានប្រសាសន៍ លើកសរសើរ ដល់បងប្អូនកងកម្លាំងក្នុងជួរ ដែលបានអនុវត្តវិន័យក្នុងកងជួរ បានល្អ រួមទាំងការស្លៀកពាក់ឯកសណ្ឋាន បានត្រឹមត្រូវ មានអង្គឯកភាព បានព្រមៗគ្នា ស្ដែងមកពី កងកម្លាំងបានយកចិត្តទុកដាក់ យល់ដឹង អំពីតួនាទី ភារកិច្ច របស់ខ្លួន និងចូលរួមអនុវត្តប្រកបដោយមានសាមគ្គីភាពឯកភាព ផ្ទៃក្នុង បានភាពរឹងមាំ សាកសមជាកងកម្លាំងប្រដាប់អាវុធ ជាអ្នកថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ជូនសង្គមជាតិ និងប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បន្តមានប្រសាសន៍ ក្រៅពីបងប្អូនបានបំពេញភារកិច្ចជំនាញ ជាប្រចាំថ្ងៃ រួចមក បងប្អូនត្រូវបន្តយកចិត្តទុកដាក់ខិតខំសិក្សាស្វែងយល់ អំពីភាសារបរទេស ជាពិសេសសិក្សា
ស្វែងយល់បន្ថែម នៃការប្រើប្រាស់ព័ត៌មានវិទ្យា រួមទាំងការបញ្ជូន និងការទទួលពត៌មានតាមប្រព័ន្ធអ៊ិនធើណេត តាមរយៈឧបករណ៍ អេឡិចត្រូនិចដូចជាម៉ាស៊ីន កុំព្យូទ័រ ទូរស័ព្ទ ស្មាតហ្វូន និងឧបករណ៍បច្ចេកទេសមួយចំនួនទៀត ដែលមានសារសំខាន់ និងផ្តល់អត្ថប្រយោជន៍ ជាច្រើនសម្រាប់ខ្លួនយើងស្របតាមប្រទេសជាតិ មានភាពរីកចម្រើនជឿនលឿនអភិវឌ្ឍអភិវឌ្ឍ ជាបន្តបន្ទាប់។
ទន្ទឹមទៅនឹងការបំពេញភារកិច្ចជារៀងរាល់ថ្ងៃនៅថ្ងៃសុក្រ ចុងសប្តាហ៍ បងប្អូនកងកម្លាំងតែងតែចូលរួមធ្វើពលកម្មនៅតាមបណ្តាគោលដៅនីមួយៗ ដែលថ្នាក់ដឹកនាំ ចាត់ចែងបែកចែកប្រគល់ឲ្យអនុវត្ត ដោយបងប្អូន បានចូលរួមកាត់តម្រឹមបោសសំអាតជម្រះកាត់ស្មៅ កាកសំណល់ ក្រដាស ផង់ផ្លាស្ទីក យកទៅរក្សា កាយកប់ ទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ ដើម្បីលើកកម្ពស់បរិស្ថាន ទទួលបានសោភ័ណ្ឌភាព និងផាសុកភាព កើតមានដល់បងប្អូនកងកម្លាំង ដែលបានបំពេញភារកិច្ច ជាប្រចាំថ្ងៃផងដែរ៕