សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​១៩៧៨

02-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ គឺជា​ខួប​លើក​ទី​ ៤១​ឆ្នាំ​ (២​ ធ្នូ​ ១៩៧៨-២​ ធ្នូ​ ២០១៩)​ នៃ​កំណើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ដែល​បច្ចុប្បន្ន​ត្រូវ​បាន​ប្តូរ​ ឈ្មោះ​ថា​ ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ជា​ថ្ងៃ​ដែល​ខ្មែរ​អ្នក​ស្នេហា​ជាតិ​មួយ​ក្រុម​ បាន​ប្រមូលផ្តុំ​គ្នា​ នៅ​ស្រុក​ស្នួល​ ខេត្តក្រចេះ​ ដើម្បី​ដាក់​ចេញ​នូវ​ផែនការ​រំដោះជាតិ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានឱ្យ​ដឹង​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៩​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បានឱ្យ​ដឹង​ថា​ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ បច្ចុប្បន្ន​មានឈ្មោះ​ថា​ ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​ អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​ បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​១៩៧៨​ និង​បាន​ប្រកាស​ចេញ​សេចក្តីថ្លែងការណ៍​ ១១​ខ​ របស់​ខ្លួន​នៅ​តំបន់​រំដោះ​ស្នួល​ ស្រុក​ស្នួល​ ខេត្តក្រចេះ​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​បន្ត​ថា​ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវ​បាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល​ ទាំង​ក្នុង​ និង​ក្រៅប្រទេស​ ដែល​មាន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ី​ម​ សម្តេច​អគ្គ​មហា​បតី​តេ​ជោ​ ហ៊ុន​ សែន​ និង​វីរជន​ស្នេហា​ជាតិ​ ជា​ច្រើ​រូប​ទៀត​ ក្នុង​ការ​រៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍​ ប៉ុ​ល​ ពត​ និង​ទទួល​បាន​ជ័យ​ជំនះ​លើ​របប​នេះ​ នៅ​ថ្ងៃ​ទី​៧​ មក​រា​ ឆ្នាំ​១៩៧៩​ ៕


ចំនួនអ្នកទស្សនា

    20543157

  • ថ្ងៃនេះ19981
  • ម្សិលមិញ15681
  • សប្តាហ៍នេះ78821
  • ខែនេះ100701
  • ឆ្នាំនេះ100701
  • សរុប20543157