មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡា​ង​ម្នាក់​ ផ្ទុះអាវុធ​ចំនួន​៤​គ្រាប់​ បណ្តាល​ឱ្យ​បុរស​ម្នាក់​រង​របួស​ ត្រូវ​ឃាត់ខ្លួន​បញ្ជូន​ទៅ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​

02-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ថា​ មន្ដ្រី​នគរបាល​ប៉ុស្ដិ៍​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ម្នាក់​ ឈ្លោះប្រកែក​គ្នា​ជាមួយ​អ្នក​ជិតខាង​ រហូត​ឈាន​ដល់​ការ​ផ្ទុះអាវុធ​ចំនួន​៤​គ្រាប់​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​។​

​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ទួល​គោក​ បាន​ឲ្យ​ដឹង​ថា​ហេតុការណ៍​ខាងលើ​ កើតឡើង​នៅ​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៩​ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ ឃាត់ខ្លួន​ភ្លាមៗ​ បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​។​

​ប្រភព​ច្បាស់ការ​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បឹង​សាឡា​ង​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ ពាក់ព័ន្ធ​ប្រើប្រាស់​គ្រឿងញៀន​។​ ចំណែក​មូលហេតុ​នៃ​ជំ​លោះ​ សមត្ថកិច្ច​មិន​បាន​បង្ហើប​អោយ​ដឹង​នោះ​ទេ​។​ គ្រាន់តែ​បង្ហើប​ថា​ជំ​លោះ​រវាង​អ្នក​ជិតខាង​ប៉ុណ្ណោះ​។​

​ក្នុង​ហេតុការណ៍​បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ ត្រូវ​ចំ​ជើង​របស់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​រង​របួស​ ហើយ​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ ៕


ចំនួនអ្នកទស្សនា

    20543877

  • ថ្ងៃនេះ461
  • ម្សិលមិញ20231
  • សប្តាហ៍នេះ79541
  • ខែនេះ101421
  • ឆ្នាំនេះ101421
  • សរុប20543877