បន្ទាយមានជ័យ៖ យុវជនបន្សាបគ្រឿងញៀន អាចថាពុលត្រសក់ស្រូវយកទៅទៅជ្រលក់អំបិលម្ទេសហូប បានធូរស្រាលហើយ កំពុងសម្រាកព្យាលបាលពេទ្យចំនួន៥០នាក់ ហើយស្លាប់២នាក់ រហូតដល់ម៉ោង១នឹង៣០នាទីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅខេត្តបន្ទាយមានជ័យ។
មន្ត្រីមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ បានប្រាប់នៅវេលាម៉ោង១រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ថា៖រហូតមកដល់ម៉ោង១រសៀលនេះយុវជនដែលបន្សាបគ្រឿងញៀន ក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ខេត្តបន្ទាយមានជ័យ ដែលពុលចំណីត្រូវបានធូរស្រាលហើយនៅកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណចំនួន១៥នាក់ និងនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរីមានចំនួន៣៥នាក់។
មន្ត្រីរូបនោះបានបញ្ជាក់ថា៖យុវជនអប់រំបន្សាបគ្រឿងញៀន ដែលពុលចំណីនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ មានចំនួន២៤៥នាក់ ស្រី១៧នាក់ ក្នុងចំណោមដែលយុវជនដែលកំពុងអប់រំបន្សាគ្រឿងញៀនចំនួន៨៣៣នាក់ ស្រី៤៩នាក់។ ដែលយុវជនពុលចំណីរយៈពេល១ថ្ងៃមានចំនួនដល់២៤៥នាក់ ស្រី១៧នាក់ ហើយបណ្តាលឱ្យស្លាប់យុវជន២នាក់ មាន១.ឈ្មោះ ឡុង កែវពិសិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ២.ឈ្មោះ សំ សូវីន ភេទប្រុស អាយុ៣២ឆ្នាំ។
មន្ត្រីបានបញ្ជាក់ថា៖យុវជនបន្សាបគ្រឿងញៀនដែលពុលចំណីអាចបណ្តាលពីពុល(ត្រសក់ស្រូវ)ដែលម៉ូយលក់បន្លែអោយត្រសក់ស្រូវចំនួន៦ថង់ ស្មើ៦០គីឡូក្រាម នៅផ្សារមួយកន្លែងនៅក្រុងសិរីសោភ័ណ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយបានយកមកអោយយុវជនហូបលេងដោយខ្លះត្រសក់ស្រូវជ្រលក់អំបិលម្ទេសខ្លះទៀតទៅជ្រលក់អំបិលមីហូម។ លុះដល់ព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែយុវជនត្រូវបានរាគរូសក្អួតចង្អោរយៈពេល១ថ្ងៃពេញ អ្នកដែលហូបច្រើនមានសភាពធ្ងន់ធ្ងរ៤នាក់ បណ្តាលស្លាប់២នាក់ ហើយ២នាក់ទៀតម្នាក់មានជំងឺស្កន់ជ្រូក និងម្នាក់ទៀតក្នុងសភាពធូរបន្តិចហើយ។
មន្ត្រីបានបន្តអោយដឹង៖ការសន្និដ្ឋានជំហ៊ានដំបូងពីគ្រូពេទ្យយុវជនដែលពុលចំណីបណ្តាលមកពីហូបត្រសក់ស្រូវឆៅដែលមានសាធាតុគីមី រឺថ្នាំសំលាប់សត្វល្អិតដែលបាញ់ការពារសំលាប់សត្វល្អិតនិងការពារសត្វល្អិតជាប់ត្រសក់ស្រូវ យកមកហូបឆៅលាងមិនជ្រះបណ្តាលពុលបាន។ ក្រោយពេលយុវជនពុលចំណីក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញបានយកសំណាក់ដែលសង្ស័យទៅពិនិត្យនៅភ្នំពេញមិនទាន់បានទទួលលទ្ធផលនៅឡើយទេ។
នៅពេលយុវជនពុលចំណីឃើញវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងកម្លាំងនគរបាលចំនួន៤៧នាក់ និងកម្លាំងកងរាជអាវុធហត្ថ៣០រូបនិងរថយន្ត១៣គ្រឿង ចុះទៅជួយអន្តរាគមន៍ដឹកជញ្ជូននិងមន្ត្រីពេទ្យចំនួន១២នាក់ស្រី៥នាក់បានចុះទៅព្យាបាលក្នុងមណ្ឌលតែម្តង ៕