សៀមរាប៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្ស៨នាក់ ត្រូវបានសមត្ថកិច្ចជួយសង្គ្រោះ និងមនុស្សប្រហែលជាង១០នាក់ទៀត សមត្ថកិច្ចកំពុងជួយអន្តរាគមន៍យកចេញពីក្រោមគំនរបាក់បែក ករណីបាក់ស្រុតអគារមួយកន្លែង នៅខេត្តសៀមរាប។
សេចក្តីរាយការណ៍បន្តថាហេតុការណ៍ខាងលើបានកើងឡើងនៅវេលាម៉ោង២នឹង៥០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវត្តប្រាសាទគោកចក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។
បច្ចុប្បន្នសមត្ថកិច្ចកំពុងដុតដៃដុតជើងជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជាប់នៅក្រោមគំនរបាក់បែក និងដឹកជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកមូលហេតុដែលនាំឱ្យបាក់ស្រុកអគារខាងលើនោះ សមត្ថកិច្ចមិនអាចសន្និដ្ឋានបាននៅឡើយទេ ៕