ពុល​ត្រី​ប្រៃ​កំ​ពិស​ មនុស្ស​ចំនួន​២៨​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ ជួយ​សង្គ្រោះ​ នៅ​ក្នុងស្រុក​ពួក​

03-December-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​នៅ​អំឡុង​ម៉ោង​ប្រមាណ​១៦​និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៩​នេះ​ មាន​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ចំនួន​២៨​នាក់​ ដែល​មាន​អាយុ​ចាប់ពី​០៥​ឆ្នាំ​ដល់​អាយុ​៦៨​ឆ្នាំ​ នៅ​ពីរ​ឃុំ​ក្នុងស្រុក​ពួក​ គឺ​ឃុំ​ពួក​ និង​ឃុំ​ខ្នាត​ កើត​មាន​អាកា​រៈ​ពុល​ត្រី​ប្រៃ​កំ​ពិស​ តែ​មិន​ធ្ងន់ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​នោះ​ទេ​។​

​ករណី​ពុល​នេះ​គឺ​ឃុំ​ពួក​មាន​ចំនួន​២១​នាក់​រួម​មាន​៖​ នៅ​ភូមិ​ប្រយុទ្ធ​ចំនួន​១៣​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​០៦​នាក់​,​ ភូមិ​គោក​ ស្រុក​ចំនួន​០៥​នាក់​ ស្រី​ទាំងអស់​,​ ភូមិ​កំពង់​តា​យ៉ង​ចំនួន​ ០១​នាក់​ និង​ភូមិ​ចំបក់​ហែ​ចំនួន​០២​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​០១​នាក់​ និង​ភូមិ​គោក​ត្រាច​ ក្នុង​ឃុំ​ខ្នាត​ ចំនួន​០៧​នាក់​ ក្នុង​នោះ​ស្រី​ចំនួន​០៣​នាក់​។​

​សមត្ថកិច្ច​បន្ថែម​ថា​បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ទិញ​ត្រី​ប្រៃ​កំ​ពិស​ ទៅ​ធ្វើ​ម្ហូប​ហូប​ជាមួយ​បាយ​ និង​ក្រោយ​ការ​ហូប​ត្រី​ប្រៃ​កំ​ពិស​មក​ ក៏​កើត​មាន​អាកា​រៈ​ពុល​ក្អួតចង្អោរ​ ក៏​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ ,​ មន្ទីរពេទ្យ​បង្អែក​ពួក​,​ មណ្ឌល​សុខភាព​ទឹក​វិល​,​ មណ្ឌល​សុខភាព​ខ្នាត​,​ នៅ​គ្លី​និ​ច​ឯកជន​ និង​អ្នកជំងឺ​មួយ​ចំនួន​បាន​សម្រាក​ព្យាបាល​នៅផ្ទះ​របស់​ខ្លួន​។​

​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ អ្នក​ផលិត​ត្រី​ប្រៃ​កំ​ពិស​ មានឈ្មោះ​ ប៊ូ​ នឿ​ម​ ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​គោក​ជួន​ ឃុំ​ពួក​ ស្រុក​ពួក​ ជា​អ្នក​ធ្វើ​ត្រី​ប្រៃ​លក់​ផ្សារ​ពួក​ជា​អចិន្ត្រៃយ៍​ ហើយ​ករណី​នេះ​ សមត្ថកិច្ច​ និង​ ជំនាញ​ កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ទៀត​៕


ចំនួនអ្នកទស្សនា

    20544787

  • ថ្ងៃនេះ1371
  • ម្សិលមិញ20231
  • សប្តាហ៍នេះ80451
  • ខែនេះ102331
  • ឆ្នាំនេះ102331
  • សរុប20544787