កំពង់ឆ្នាំង៖ កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ រួមនិងថ្នាក់នាំអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី បាននាំយកស៊ីម៉ង់ត៍ចំនួន១០តោន យកទៅប្រគេនដល់ព្រះចៅអធិការវត្តភ្នំយោង ស្ថិតក្នង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បាន ពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរ សុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដល់បងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកសម្តេចតែងតែគិតគូរពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលានិងគ្រប់ទីកន្លែងដោយមិនប្រកាន់សាសនា ពូជសាសន៍ បក្ខពួក និង និន្នាការនយោបាយឡើយ។
ឯកឧត្តម បានមានប្រសាសន៍បន្តថាៈប្រទេសជាតិក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីធានាបានសុខសន្តិភាព ស្ថិរភាពពេញលេញជូនប្រជាពលរដ្ឋ និង អភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់អោយខិតខំថែទាំ សុខភាព បង្កើនមុខរបរប្រចាំថ្ងៃអប់រំកូនចៅអោយខិតខំរៀនសូត្រ ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមគោរពច្បាប់ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាបានកំណត់។ ជាពិសេសរួមគ្នាថែរក្សាសុខសន្តិភាពនិងប្រឆាំងដាច់ខាតចំពោះជនអគតិដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា ៕