សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ នៃ​រដ្ឋសភា​

04-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ ៨​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​០៤​ ខែធ្នូ​ ឆ្នាំ​២០១៨​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​។​

​អង្គប្រជុំ​បាន​ពិភាក្សា​ និង​អនុម័ត​លើ​របៀបវារៈ​ ដោយ​មាន​លទ្ធផល​ដូច​ខាងក្រោម​៖
១-​ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ ហ្គី​ន​ សី​ស្ហែ​ន​ណេ​ប៊​ល​ វេន​ឈ័​រ​ (​ខេ​ម​បូ​ឌា​)​ឯ​.​ក​ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ អានុភាព​ ២០​មេ​ហ្គា​វ៉ា​ត់​ នៅ​ខេត្តស្វាយរៀង​ ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​នៃ​រដ្ឋសភា​ ពិនិត្យ​សិក្សា​ ដោយ​សហការ​ជាមួយ​គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​

២-​ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ ធី​អេស​ប៊ី​ភី​ សេ​កុង​ ផៅ​វ័​រ​ អ៊ែន​ មី​នើ​រ៉​ល​ ខម​ភេ​នី​ លី​មី​ធី​ត​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ធនាគារ​ និង​សវន​កម្ម​នៃ​រដ្ឋសភា​ ពិនិត្យ​ សិក្សា​ ដោយ​សហការ​ជាមួយ​ គណៈកម្មការ​សាធារណការ​ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​

៣-​ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ រ៉ា​យ​ ផៅ​វ័​រ​ សឹ​ប​ផ្លា​យ​ ឯ​.​ក​ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ អានុភាព​ ៣០​មេ​ហ្គា​វ៉ា​ត់​ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​ នៃ​រដ្ឋសភា​ ពិនិត្យ​ សិក្សា​ដោយ​សហការ​ជាមួយ​គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​

៤-​ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ សេ​កុង​ សឺ​មម័ល​ ផៅ​វ័​រ​ ផ្លេ​ន​ ខម​ភេ​នី​ លីមីត​ធី​ត​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ធនាគារ​ និង​សវន​កម្ម​នៃ​រដ្ឋសភា​ ពិនិត្យ​ សិក្សា​ ដោយ​សហការ​ ជាមួយ​គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​
៥-​ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ រ៉ា​យ​សិន​ អេ​នើ​ជី​ (​ខេ​ម​បូ​ឌា​)​ បាត់ដំបង​ឯ​.​ក​ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ អានុភាព​ ៦០​មេ​ហ្គា​វ៉ា​ត់​ នៅ​ខេត្តបាត់ដំបង​ ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​នៃ​រដ្ឋសភា​ ពិនិត្យ​សិក្សា​ ដោយ​សហការ​ជាមួយ​គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​ ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ វិញ​។​
៦-​ អង្គប្រជុំ​បាន​អនុម័ត​ប្រគល់​សេចក្តីព្រាងច្បាប់​ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន​ ស្នើ​ថោក​ អ៊ុ​ន​ហ្វី​នី​ត​ ឯ​.​ក​ សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ អានុភាព​ ៣០​មេ​ហ្គា​វ៉ា​ត់​ នៅ​ខេត្តពោធិ៍សាត់​ដល់​គណៈកម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ​ ធនាគារ​ និង​សវន​កម្ម​នៃ​រដ្ឋសភា​ ពិនិត្យ​ សិក្សា​ ដោយ​សហការ​ជាមួយ​គណៈកម្មការ​សាធារណការ​ ដឹក​ជញ្ជូន​ទូរគមនាគមន៍​ ប្រៃសណីយ៍​ ឧស្សាហកម្ម​ រ៉ែ​ ថាមពល​​ពាណិជ្ជកម្ម​ រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ នៃ​រដ្ឋសភា​ ហើយ​ធ្វើ​របាយការណ៍​ជូន​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​៕


ចំនួនអ្នកទស្សនា

    20543057

  • ថ្ងៃនេះ19881
  • ម្សិលមិញ15681
  • សប្តាហ៍នេះ78721
  • ខែនេះ100601
  • ឆ្នាំនេះ100601
  • សរុប20543057