កោះកុង៖ កម្មករម្នាក់កំពុងជិះម៉ូតូ ត្រូវរថយន្តបុកពីក្រោយបណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០៦និង២៥នាទីព្រឹក នៅចំណុចអូរជើងស៊ន លើវិថីសាយភូថង ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ។
មន្ត្រីនគរបាលខេត្តកោះកុង បានឲ្យដឹងថារថយន្តបង្ករ ASIAAM 629D ពណ៌ត្រួយចេក ពាក់ស្លាកលេខ ក6172 - ភ.ព3 បើកបរពីលិចទៅកើត អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនបាត់) បានបុកជាម៉ូតូHonda Dream ២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កោះកុង1A-0342 បើកបរដោយឈ្មោះ គឹម ឌឿន ភេទប្រុស អាយុ ២៦ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបូទុមសាគរ មុខរបរកម្មករក្រុមហ៊ុនយូញៀន ផ្នែកជាងផ្សា រដែក បានស្លាប់នៅនឹងកន្លែងកើតហេតុ។
បច្ចុប្បន្នសាកសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីចំពោះវត្ថុតាងរថយន្តនិងម៉ូតូ កម្លាំង យើងបានយករក្សាទុកនៅស្នាក់ការនគរបាល សន្តិសុខកូនកុក។ មូលហេតុ៖រថយន្តប្រើប្រាស់ល្បឿលឿនត្រង់ចំណុចផ្លូវកោង ពេលចុះចំណោត៕