កម្លាំង​ចម្រុះ​ បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ នៅ​ស្រុក​ជីក្រែង​

04-December-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ នៅ​ថ្ងៃ​អង្គារ​ ០៧​កើត​ ខែ​មិគសិរ​ ឆ្នាំកុរ​ ព​.​ស​២៥៦៣​ លោក​វរសេនីយ៍ឯក​ សុខ​ សុទ្ធា​វុ​ធ​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ដោយ​ខុសច្បាប់​ ចំណុច​ទីតាំង​ ខ្វែង​ស្ទឹង​កំបុត​ ស្ថិត​នៅ​ភូមិ​ស្ទឹង​ជ្រៅ​ ឃុំ​អន្លង់​សំណរ​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​ ដែល​មាន​សមាសភាព​ចូលរួម​សរុប​ ១១​រូប​ និង​ប្រើប្រាស់​មធ្យោបាយ​ការ​ណូ​ត​ចំនួន​០២​គ្រឿង​។​

​​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ លទ្ធផល​សមត្ថកិច្ច​បង្ក្រាប​បាន​ និង​ដុត​បំផ្លាញ​នៅ​នឹង​កន្លែង​រួម​មាន​៖​លូ​ស្បៃ​មុង​ចំនួន​២០​គ្រឿង​ សាច់​រាវ​ប្រវែង​ចំនួន​១០០០​ម៉ែត្រ​ បង្គោល​ចំរឹង​ចំនួន​ ២៥០​ដើម​ និង​ប្រ​លេង​ត្រី​ចំរុះ​ចំនួន​ ៥០​គីឡូក្រាម​ ៕

 


ចំនួនអ្នកទស្សនា

    20540827

  • ថ្ងៃនេះ17651
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76491
  • ខែនេះ98371
  • ឆ្នាំនេះ98371
  • សរុប20540827