ឯកឧត្តម​ ឧត្តម​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អញ្ជើញ​សាកសួរ​សុខទុក្ខ​សមាជិកសមាគម​១០១​គ្រួសារ​ ដែល​ទើប​និង​បញ្ជូន​មក​រស់នៅ​ខេត្តឧត្តរមានជ័យ​

05-December-2019 | ដោយ ពលមនសិការ

​ឧ​ត្តរ​មាន​ជ័យ​៖​ ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ឯកឧត្តម​ ឧត្តម​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ​សមាជិកសមាគម​១០១​គ្រួសារ​ ដែល​ទើប​និង​បញ្ជូន​មក​ពី​រាជធានី​ភ្នំពេញ​ ឱ្យមក​រស់នៅ​លើ​ទឹកដី​ខេត្តឧត្តរមានជ័យ​ ដើម្បី​កសាង​ជីវភាព​ថ្មី​ដែល​ពួក​គាត់​ទទួល​បាន​ផ្ទះ​ និង​ដីធ្លី​ត្រឹមត្រូវ​សម្រាប់​ស្នាក់​នៅ​ និង​បង្កបង្កើន​ផល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ឯកឧត្តម​ ឧត្តម​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ បាន​មាន​ប្រសាសន៍​នូវ​ការ​សាកសួរ​សុខទុក្ខ​បងប្អូន​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ អំពី​ការ​យកចិត្តទុកដាក់​ពី​ការ​គិតគូ​សុខទុក្ខ​និង​ការ​រស់នៅ​របស់​បងប្អូន​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ក៏​ដូច​ជា​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ទោះបី​បងប្អូន​បងប្អូន​ មក​រស់នៅ​ទីណា​ក៏​នៅ​តែ​បន្ត​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ​គាំទ្រ​បងប្អូន​ជា​និច្ច​ដោយ​មិន​បោះបង់​បង្អូន​ចោល​នោះ​ទេ​។​ ពីព្រោះ​បងប្អូន​ធ្លាប់​មាន​ស្នាដៃ​និង​មានគុណ​បំណាច់​ដ៏​ធំធេង​ចំពោះ​ជាតិ​និង​មាតុភូមិ​។​

​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ ក៏​បាន​លើក​ឡើង​ផ្តល់​ការ​លើកទឹកចិត្ត​ឱ្យ​បង​ប​ប្អូន​ខិតខំ​ប្រឹងប្រែង​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​លើ​ទឹកដី​ថ្មី​នេះ​ដើម្បី​កសាង​ជីវភាព​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​

​សមាជិកសមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ រាជធានី​ភ្នំពេញ​ ដែល​បាន​មក​រស់នៅ​ទឹកដី​ខេត្តឧត្តរមានជ័យ​ បាន​លើក​ឡើង​ប្តេជ្ញា​និង​ខិតខំ​កសាង​ជី​ភាព​រស់នៅ​ក្នុង​ទឹកដី​ខេត្តឧត្តរមានជ័យ​ដោយ​ក្តី​រីករាយ​។​ ពីព្រោះ​ពួក​គាត់​កាល​រស់នៅ​ភ្នំពេញ​គ្មាន​ផ្ទះ​ទីជម្រក​ត្រឹមត្រូវ​នោះ​ទេ​។​ មក​ទី​នេះ​មានផ្ទះ​មាន​ដី​បង្កបង្កើន​ផល​ ពួក​គាត់​មានការ​រំភើប​ជា​ខ្លាំង​។​

​សូម​បញ្ជាក់​ថា​សមាជិកសមាគម​១០១​គ្រួសារ​ពួក​គាត់​នៅ​ភ្នំពេញ​គ្មាន​ផ្ទះ​និង​ទីជម្រក​ពិតប្រាកដ​នោះ​ទេ​។​ ពួក​គាត់​បាន​ស្ម័គ្រចិត្ត​មក​រស់នៅ​ទឹកដី​ខេត្តឧត្តរមានជ័យ​តាម​រាយៈ​ដាក់​ពាក្យ​ស្នើ​សុំ​មក​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​រាជធានី​ភ្នំពេញ​ដើម្បី​ជួយ​ដោះស្រាយ​ផ្ទះ​និង​ដីធ្លី​មួយ​ចំនួន​សម្រាប់​បង្កបង្កើន​ផល​។​ ទន្ទឹម​នោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​ស​ម្តេ​ជោ​សែន​ជា​ប្រមុខ​ ក៏​ដូច​ជា​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ បាន​ឆ្លើយ​តប​ទៅ​និង​គុណ​បំណាច់​របស់​ពួក​គាត់​ដែល​បាន​ធ្លាប់​លះបង់​សព្វបែបយ៉ាង​ចំពោះ​ជាតិ​និង​មាតុភូមិ​ក៏​បាន​គិតគូ​ រក​ដី​សម្បទាន​សង្គមកិច្ច​ និង​បាន​កសាង​ផ្ទះ​ជូន​ដល់​ពួក​គាត់​១០១​ខ្នង​នៅ​ស្រុក​ចុងកាល់​ ខេត្តឧត្តរមានជ័យ​ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ដើម្បី​បំរើ​ឱ្យ​ការ​រស់នៅ​របស់​បង្អូន​ទទួល​បាន​ភាព​ងាយស្រួល​ ៕


ចំនួនអ្នកទស្សនា

    20540687

  • ថ្ងៃនេះ17511
  • ម្សិលមិញ15681
  • សប្តាហ៍នេះ76351
  • ខែនេះ98231
  • ឆ្នាំនេះ98231
  • សរុប20540687