ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រាង​ សែន​ក្រុង​ពាលី​ បញ្ចុះ​បឋមសិលា​ សាងសង់​ អាគារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​

09-December-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​ចង្អុលបង្ហាញ​ របស់​លោកនាយ​ឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ កង​យោធពលខេមរភូមិន្ទ​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដែល​តែងតែ​ណែនាំ​ដល់​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ថ្នាក់​ ត្រូវ​យកចិត្តទុកដាក់​ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ សាងសង់​អាគារ​ជំរំ​ជម្រក​ បន្ទាយ​ស្នាក់​នៅ​ ពី​ថ្នាក់​ជាតិ​រហូត​ដល់​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ​ នា​ព្រឹក​ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៩​ លោក​ឧត្តមសេនីយ៍ឯក​ រ័​ត្ន​ ស្រ៊ា​ង​ មេបញ្ជាការ​រង​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ មេបញ្ជាការ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​អញ្ជើញ​ជា​អធិបតី​ ក្នុង​ពិធីសែនក្រុងពាលី​ បញ្ចុះ​បឋមសិលា​សាងសង់​អាគារ​ថ្មី​ ទីបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ប្រកបដោយ​ស្តង់ដា​ទំនើប​ទាន់សម័យ​ មានការ​ចូលរួម​ពី​លោក​ សុខ​ ពេញ​វុ​ធ​ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ​ ព្រមទាំង​មេបញ្ជាការ​ មេបញ្ជាការ​រង​ នាយទាហាន​ នាយទាហានរង​ ចំណុះ​ឲ្យ​កងរាជអាវុធហត្ថ​រា​ធានី​ភ្នំពេញ​ផង​ដែរ​។​

​អាគារ​ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​ ដែល​នឹង​ត្រូវ​ សាងសង់​ថ្មី​ មាន​បណ្តោយ​២៥​ ម៉ែត្រ​ ទទឹង​១៨​ម៉ែត្រ​ មាន​កម្ពស់​២​ជាន់​ ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​៕


ចំនួនអ្នកទស្សនា

    20544397

  • ថ្ងៃនេះ981
  • ម្សិលមិញ20231
  • សប្តាហ៍នេះ80061
  • ខែនេះ101941
  • ឆ្នាំនេះ101941
  • សរុប20544397