អ្នក​ធ្វើ​ត្រី​ប្រហុក​នៅ​កំពង់ឆ្នាំង​ ថា​ទិន្នផល​ត្រី​ឆ្នាំ​នេះ​ខ្សត់​ជាង​ឆ្នាំ​មុន​

09-December-2019 | ដោយ ពលមនសិការ

កំពង់ឆ្នាំង​៖​ រដូវ​កាល​ ធ្វើ​ប្រហុក​ ផ្អក​និង​ត្រីឆ្អើរ​បាន​មក​ដល់​ ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ទី​ ឆ្ងាយ​ គឺ​បាន​ប្រញាប់ប្រញាល់​ មក​ ទិញ​ត្រី​ សម្រាប់​ទុក​ធ្វើ​ប្រហុក​ ដើម្បី​ទុក​បរិភោគ​ និង​ ខ្លះ​ទៀត​ទិញ​ត្រី​ សម្រាប់​ធ្វើ​ ប្រហុក​ ដើម្បី​ យក​ទៅ​លក់​ បន្ត​ នៅ​តាម​ ទីផ្សារ​។​

​សម្រាប់​ឆ្នាំ​នេះ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ធ្វើ​ប្រហុក​ ផ្អក​និង​ត្រីឆ្អើរ​នៅ​តាម​ដង​ទន្លេសាប​ក្នុង​ខេត្តកំពង់ឆ្នាំង​ បាន​អះអាង​ថា​ ទិន្នផល​ត្រី​ដែល​នេសាទ​បាន​ឆ្នាំ​នេះ​ខ្សត់​ជាង​មុន​ រីឯ​ទំហំ​ត្រី​ក៏​តូច​ជាង​ឆ្នាំ​មុន​ផង​ដែរ​។​

​ប្រជាពលរដ្ឋ​ដដែល​បន្ត​ថា​ដោយសារ​តែ​បរិមាណ​ត្រី​មិនសូវ​សំបូរ​បែប​នេះ​ហើយ​ បាន​ធ្វើ​អោយ​មានការ​ប្រជែង​ទិញ​ពី​សំណាក់​ឈ្មួញ​ធ្វើ​ប្រហុក​យក​ទៅ​លក់​ បន្ត​ នៅ​តាម​ ទីផ្សារ​ បាន​ធ្វើ​អោយ​តម្លៃ​ត្រី​ក៏​មានការ​ឡើងថ្លៃ​ដែរ​។​

​គួរ​បញ្ជាក់​ថា​ រដ្ឋបាល​ ជលផល​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ កាលពី​ថ្ងៃ​ទី​០៥​ ខែធ្នូ​ ឆ្នាំ​២០១៩​ បាន​ ប្រកាស​ ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​បំណង​ ធ្វើ​ប្រហុក​ ផ្អក​ និង​ត្រីឆ្អើរ​ សម្រាប់​ ទុក​បរិភោគ​ ប្រចាំឆ្នាំ​ អាច​ទិញ​ត្រី​ ឲ្យ​បាន​រួសរាន់​ចាប់ពី​ថ្ងៃ​ទី​០៥​ ដល់​ថ្ងៃ​ទី​០៩​ ខែធ្នូ​ ដែល​ជា​អំឡុង​ ពេល​មួយ​ដែល​ទិន្នផល​ ត្រី​ បាន​មក​ពី​ការ​នេសាទ​ មាន​ច្រើន​ ៕


ចំនួនអ្នកទស្សនា

    20544347

  • ថ្ងៃនេះ931
  • ម្សិលមិញ20231
  • សប្តាហ៍នេះ80011
  • ខែនេះ101891
  • ឆ្នាំនេះ101891
  • សរុប20544347